**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

រដ្ឋបាលខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក បន្តពង្រឹងផ្សព្វផ្សាយពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតរន្ទះបាញ់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

សៀមរាប៖ លោក យុន លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្ដាប់បទបង្ហាញពីប្រព័ន្ធប្រកាសអាសន្ន ស្ដីពីរន្ទះបាញ់របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានរួមពីអ្នកពាក់ព័ន្ធ។

លោក យុន លីនណេ មានប្រសាសន៍ថា បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តពង្រឹងការងារផ្សព្វផ្សាយពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតរន្ទះបាញ់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈគិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៥ ខេត្តសៀមរាប មានករណីរន្ទះបាញ់ ២៧ករណី បណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់, រងរបួស ៤៣នាក់ និងស្លាប់គោ ក្របី ១៨ក្បាល។

បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងទទួលរងនូវគ្រោះធម្មជាតិ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូត ឬគ្រោះមហន្តរាយដែលបណ្ដាលមកពីរន្ទះបាញ់ banកំពុងក្លាយជាគ្រោះថ្នាក់ដ៏សាហាវដែលកើតមានឡើងជារៀងរាល់ឆ្នាំ។ ជារៀងរាល់ឆ្នាំបាតុភូតនេះ បានបណ្ដាលឱ្យមានមនុស្ស សត្វស្លាប់ និងបណ្ដាលឱ្យទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនបានរងការខូចខាត និងបាត់បង់។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវវិធានការការពារនានាពីផលប៉ះពាល់នៃគ្រោះមហន្តរាយ។

លោក អភិបាលរងខេត្ត សង្ឃឹមថា តាមរយៈបទបង្ហាញនាពេលនេះដែរ នឹងផ្ដល់នូវធាតុចូល និងបង្កើនចំណេះដឹងដល់អ្នកពាក់ព័ន្ធទូទាំងខេត្ត ដើម្បីយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតគ្រោះធម្មជាតិផ្សេងៗ។

លោក ឆេង មុនីវឌ្ឍនា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា ដើម្បីការពារខ្លួនពីបាតុភូតរន្ទះបាញ់មានវិធីសាស្ត្រជាច្រើន ដូចជា នៅពេលមានភ្លៀងធ្លាក់ បើសិនជាយើងនៅទីវាល យើងមិនត្រូវជ្រកក្រោមដើមឈើ មិនត្រូវឈរលើដីទួល កុំនៅក្បែររបងដែក។ សម្រាប់នៅក្នុងផ្ទះពេលមានភ្លៀងធ្លាក់ យើងគួរមានឧបករណ៍ការពាររន្ទះ ត្រូវបិទគ្រឿងអេឡិចត្រូនិចដូចជា ទូរទស្សន៍ វិទ្យុ និងទូរស័ព្ទជាដើម៕

អត្ថបទដែលជាប់ទាក់ទង