**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ប្រមុខយោធាហ្វីលីពីន ច្រានចោល ការអំពាវនាវចង់ឱ្យ កងកម្លាំងប្រដាប់អាវុធផ្តួលរំលំប្រធានាធិបតី លោក Ferdinand Marcos Jr

ម៉ានីល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣ ខែតុលា ប្រមុខយោធានៃប្រទេសហ្វីលីពីន បានអះអាងថា រូបលោកបានច្រានចោល ការអំពាវនាវចង់ឱ្យ កងកម្លាំងប្រដាប់អាវុធផ្តួលរំលំប្រធានាធិបតី លោក Ferdinand Marcos Jr ខណៈដែលទីក្រុងម៉ានីល ត្រូវបានអង្រួនដោយ ការធ្វើបាតុកម្មយ៉ាងកក្រើកតាមដងផ្លូវកាលពីខែកញ្ញាកន្លងទៅ ប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ Romeo Brawner បានឱ្យដឹងថា អតីតមន្រ្តីចូលនិវត្តន៍មួយចំនួនក្នុងជួរយោធាហ្វីលីពីន បានព្យាយាមទាក់ទងមករូបលោក ព្រមទាំងមន្រ្តីយោធាវ័យក្មេងៗ ប៉ុន្តែការអំពាវនាវរបស់ពួកគេ ត្រូវបានបដិសេធចោល។

ការអំពាវនាវបែបនេះ គឺកើតមានក្រោយ បាតុកម្មទ្រង់ទ្រាយធំ បានផ្ទុះឡើងនៅរដ្ឋធានីម៉ានីល កាលពីថ្ងៃទី២១ ខែកញ្ញា ក្នុងគោលដៅប្រឆាំងអំពើពុករលួយ ផ្តើមចេញពី គម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ ដែលភាគច្រើនមិនលេចចេញជារូបរាង និងចំណាយលុយប្រជាជនរាប់ពាន់លានដុល្លារ។

បើតាមលោក Brawner អំឡុងបាតុកម្មកាលពីខែមុននោះ ក្រុមបាតុករបាននាំគ្នាអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដកការគាំទ្រពីលោកប្រធានាធិបតី និងធ្វើអន្តរាគមន៍។ លោក Brawner បាននិយាយយ៉ាងដូច្នេះថា «មានមន្រ្តីយោធាចូលនិវត្តន៍មួយចំនួន បានព្យាយាមទាក់ទងមកកាន់មន្រ្តីយោធាក្មេងៗ មកកាន់ក្រុមមេបញ្ជាការ និងសូម្បីមកកាន់ ខ្ញុំផ្ទាល់តែម្តង ហើយចង់បញ្ចុះបញ្ចូលពួកយើង ឱ្យធ្វើអន្តរាគមន៍»។

លោកឧត្តមសេនីយ៍បានបន្តទៀតថា «ពួកគេបានស្នើចង់ឱ្យមានរដ្ឋប្រហារ និងរដ្ឋាភិបាលយោធា ដើម្បីរិះរកមធ្យោបាយ កំណត់សង្គមហ្វីលីពីនសាជាថ្មីឡើងវិញ ឬក៏ដកការគាំទ្ររបស់យើង ចេញពីលោកប្រធានាធិបតី ពោលគឺមានការស្នើចង់ឱ្យធ្វើអន្តរាគមន៍យោធា ក្នុងទម្រង់ច្រើនផ្សេងៗគ្នា»។

យ៉ាងណាមិញ លោក Brawner បានអះអាងថា រូបលោកបានប្រាប់ទៅ ក្រុមមន្រ្តីចូលនិវត្តន៍ទាំងនោះ វិញថា ស្ថាប័នយោធាប្រកាន់ជំហររឹងមាំ ក្នុងការគាំទ្ររដ្ឋធម្មនុញ្ញរបស់ប្រទេស ហើយលោកក៏បានជូនដំណឹងដល់លោក Marcos អំពីផែនការនេះផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៨៦ យោធាហ្វីលីពីនបានដកការគាំទ្រចេញពីឪពុកលោក Marcos Jr គឺមេដឹកនាំផ្តាច់ការលោក Ferdinand Marcos Sr ក្រោយកាន់អំណាចរយៈពេល២០ឆ្នាំ ហើយប្រការនោះ បាននាំឱ្យមានការបះបោរពីសំណាក់ប្រជាជន យ៉ាងកក្រើក ដែលទីបំផុតបានបង្ខំឱ្យគ្រួសារត្រកូល Marcos និរទេសខ្លួនទៅកាន់ទឹកដីសហរដ្ឋអាមេរិក។

យ៉ាងណាមិញ សកម្មភាព របស់យោធានាពេលនោះ ក្រោយមកបានបើកផ្លូវឱ្យមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាយ៉ាងបង្ហូរឈាមជាបន្តបន្ទាប់ ដែលបានធ្វើឱ្យរង្គោះរង្គើលទ្ធិប្រជាធិបតេយ្យទើបស្តារឡើងវិញរបស់ហ្វីលីពីន ក្រោមការដឹកនាំនៃគូបដិបក្ខរបស់លោក Marcos Sr គឺលោក Corazon Aquino នៅចន្លោះឆ្នាំ១៩៨៦-១៩៩១៕

អត្ថបទដែលជាប់ទាក់ទង