អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងចុះពិនិត្យទីតាំងអនុវត្តគម្រោង នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងបានចុះពិនិត្យទីតាំងអនុវត្តគម្រោង ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង។
កិច្ចប្រជុំនេះដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ៕

