**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អភិបាលខេត្តពោធិ៍សាត់ ណែនាំប្រជានេសាទ ត្រូវប្រើប្រាស់ឧបករណ៍ណាដែលច្បាប់អនុញ្ញាត និងត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទ និងលុបបំបាត់ក្រុមក្មេងទំនើងបង្ហោះទូក

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ណែនាំប្រជានេសាទ ត្រូវប្រើប្រាស់ឧបករណ៍ណាដែលច្បាប់អនុញ្ញាត និងត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទទ្រង់ទ្រាយធំ លុបបំបាត់ក្រុមក្មេងទំនើងបង្ហោះទូក ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានទាំងអស់គ្នា។

ការណែនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់បងប្អូនប្រជានេសាទ នៃសហគមន៍នេសាទស្រីចឹក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន១០០គ្រួសារ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងអំឡុងពេលបិទនេសាទ និងក្នុងអំឡុងរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យខកខានចេញទៅនេសាទ។

ពិធីនេះត្រូវបានធ្វើឡើង នៅលើផែសហគមន៍នេសាទស្រីចឹក ភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ដោយបានការចូលរួមពី លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ និងប្រជានេសាទយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជាពិសេស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាព និងជីវភាពរបស់បងប្អូនប្រជានេសាទ ក្នុងអំឡុងពេលបិទនេសាទ និងក្នុងអំឡុងរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យខកខានចេញទៅនេសាទ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា បងប្អូន ប្រជានេសាទ សូមកុំពឹងផ្នែកទាំងស្រុង ទៅលើអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច គឺមានតែបងប្អូនប្រជានេសាទនេះហើយ ត្រូវចូលរួមសហការ ថែរក្សា និងការពារនៅថ្នាក់មូលដ្ឋាន ទើបអាចកាត់បន្ថយបានបទល្មើស និងធ្វើឱ្យទិន្នផលត្រីយើង កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ គប្បីប្រុងប្រយត្ន័ចំពោះកូនតូចៗ ត្រូវបន្តថែរក្សាសុខុមាលភាព ដោយត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បើមានករណីអ្វីកើតឡើង ត្រូវជូនដំណឹងមកអាជ្ញាធរដែនដី ដើម្បីឱ្យក្រុមការងារជួយអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានោះ ត្រូវជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដើម្បីវិលមករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗ។

អំណោយរបស់រដ្ឋបាលខេត្ត ដែលត្រូវចែកជូន ដល់បងប្អូនប្រជានេសាទ នៃសហគមន៍នេសាទស្រីចឹក ចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារ អង្ករ១០គីឡូក្រាម មីមួយកេសតូច និងទឹកដោះគោ កុមារតូចៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង