**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់

កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស និទ្ទេសA និងសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥ ស្ថិតក្នុងស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលសន្និសិទ សាលាខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្រុកកំពង់សៀម មានសិស្សនុសិស្ស បានប្រឡងជាប់ និទ្ទេសA ចំនួន៩ នាក់ ស្រី៦ នាក់។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីមានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ថា មានកត្តា៤ យ៉ាងដែលនាំឲ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖

*ទី១ ៖ គឺការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។
*ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។
*ទី៣ ៖ ការជំរុញពីអាណាព្យាបាល ។
*ទី៤ ៖ គឺកត្តាប្រទេសមានសុខសន្តិភាព។

នាឱកាសនោះផងដែរ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍លើកទឹកចិត្ត ឲ្យសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា នៅមហាវិទ្យាល័យបន្ថែមទៀត ជាពិសេសគឺសិស្សនារី ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះសិស្សនារី បើទោះជាប្រលងជាប់និទ្ទេស មួយណាក៏ដោយ ប្រសិនបើបញ្ចប់ត្រឹមនេះ នោះក្មួយៗមិនអាចក្លាយខ្លួនទៅជាវីរៈនារីបានទេ ដូច្នេះក្មួយៗ ត្រូវតែតាំងចិត្តខិតខំតស៊ូសិក្សាបន្ថែមទៀត ដោយមានការគាំទ្រពីអាណាព្យាបាល ។

ចំពោះលទ្ធភាពដែលត្រូវសិក្សាបន្តនោះ សូមក្មួយៗ ត្រូវពិនិត្យឡើងវិញ នូវវិទ្យាស្ថាន TVET ជាច្រើនដែលបានផ្ដល់អាហារូបករណ៍ តាមរូបភាពនៃការបញ្ចុះតម្លៃ ៥០ភាគរយ ឬ ៧០ភាគរយ ឬ ១០០ភាគរយ សម្រាប់ក្មួយៗដែលមាននិទ្ទេសផ្សេងៗ ។ ដូច្នេះសូមក្មួយៗកុំបារម្ភថា គ្មានលុយបង់ថ្លៃសិក្សា ប្រសិនបើក្មួយៗទៅសិក្សាតាមអាហារូបករផ្សេងៗ ហើយនៅសល់ប៉ុន្មាន លោករដ្ឋមន្ត្រី និងជួយទាំងអស់ សម្រាប់សិស្សក្នុងស្រុកកំពង់សៀមនេះ៕

អត្ថបទដែលជាប់ទាក់ទង