ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី៦

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី៦ ដែលមានរបៀបវារះដូចខាងក្រោម
១ មតិបើកកិច្ចប្រជុំដោយ ឯកឧត្តម រិន វីរៈ (២) របាយការណ៍វឌ្ឍនភាពការងាររបស់ វ.ជ.ស. (បច្ចេកទេស និងហរិញ្ញាវត្ថុ) (៣) បទបង្ហាញស្ដីពីការផ្លាស់ប្ដូឆ្នាំគោលសន្ទស្សន៍ថ្លៃ (CPI) ២០០៦-២០១៩ (៤)បទបង្ហាញស្ដីពីការផ្លាស់ប្ដូឆ្នាំគោលសេដ្ឋកិច្ច ២០១៤-២០២៤ (៥) ពិភាក្សាលើការស្នើសុំជ្រើសរើសទីប្រឹក្សាជាតិ និងមន្ត្រីជំនាញជាន់ខ្ពស់ ៦) ការងារផ្សេងៗ និង (៧) ទិសដៅការងារបន្ត។ ដោយមាការចូលរួម ពីឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល មកពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក្រសួងមុខងារសាធារណះ លោក តំណាងបុគ្គលិក វជស និងនាយកវិទ្យាស្ថានជាតិស្ថិតិ នៅទីស្តីការក្រសួងផែនការ។

