នេប៉ាល់ដាក់បម្រាមធ្វើដំណើរលើ អតីតនាយករដ្ឋមន្រ្តី លោក KP Sharma Oli ដែលត្រូវបានទម្លាក់ពីអំណាច

កដ្ឋមណ្ឌូ៖ បើតាមការកចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែកញ្ញា ក្រសួងមហាផ្ទៃនៃប្រទេសនេប៉ាល់ បានប្រកាសថា បម្រាមធ្វើដំណើរត្រូវបានដាក់ទៅលើ អតីតនាយករដ្ឋមន្រ្តី លោក KP Sharma Oli ដែលត្រូវបានទម្លាក់ពីអំណាច និងអតីតមន្រ្តីជាន់ខ្ពស់៤រូបទៀត ក្រោមក្របខណ្ឌ នៃការស៉ើបអង្កេត ជុំវិញការផ្ទុះភាពចលាចលដ៏ប្រល័យក្នុងខែនេះ។
ចលនាបាតុកម្មដឹកនាំដោយយុវជន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែកញ្ញា ដោយសារតែការបិទបណ្តាញទំនាក់ទំនងសង្គម ទុក្ខលំបាកសេដ្ឋកិច្ច និងអំពើពុករលួយ បានវិវត្តទៅជាការផ្ទុះកំហឹងទូទាំងប្រទេស ក្រោយមានការបង្រ្កាបយ៉ាងប្រល័យ។ អំពើហិង្សា រយៈពេល២ថ្ងៃ បានសម្លាប់មនុស្សយ៉ាងហោច៧៣នាក់ ហើយអគារសភានិងរដ្ឋាភិបាល ត្រូវបានបំផ្លាញខ្ទេចខ្ទី ដែលនៅទីបំផុតឈានដល់ការដួលរលំរដ្ឋាភិបាល។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីស្តីទី លោកស្រី Sushila Karki ដែលកំពុងដឹកនាំប្រទេសអាស៉ីខាងមួយនេះ រហូតដល់ពេលមានការរៀបចំបោះឆ្នោតថ្មី នៅខែមីនា ឆ្នាំ២០២៦ បានបង្កើតគណៈកម្មការមួយ ដើម្បីស៉ើបអង្កេតអំពើហិង្សា កាលពីពេលនោះ។ គណៈកម្មការបានផ្តល់អនុសាសន៍ឱ្យចេញបម្រាមធ្វើដំណើរលើ លោក Sharma Oli និងអតីតមន្រ្តីជាន់ខ្ពស់ ៤រូប កាលពីថ្ងៃអាទិត្យកន្លងទៅ៕

