**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រៀបចំ «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង វិនិយោគិន»

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានរៀបចំ «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង វិនិយោគិន» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធាន ក.វ.ឦសាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, និង រតនគិរីព្រមទាំងមន្ទីរពាក់ព័ន្ធ ក៏ដូចជាវិនិយោគិនជាតិ និង អន្តរជាតិ ជាច្រើនរូប។

វេទិកាជំនួបនេះ ត្រូវបានរៀបចំក្នុងគោលបំណង ៖ (១) បន្តផ្សព្វផ្សាយអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានឆ្នាំ ២០២៥-២០២៨», (២) ស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងភូមិភាគឦសាន តាមរយៈ បទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនកំពុងវិនិយោគស្រាប់, និង (៣) ពិគ្រោះយោបល់ដោយផ្ទាល់ រវាងវិនិយោគិននិង ក.វ.ឦសាន និង តំណាងរដ្ឋបាលខេត្តទាំងបួននៃភូមិភាគឦសាន អំពីបញ្ហាប្រឈម និង ដំណោះស្រាយសម្រាប់ការវិនិយោគ ។

វេទិកានេះ មានការធ្វើបទបង្ហាញពីក្រុមហ៊ុន ចំនួន ២ គឺ៖ (១) ក្រុមហ៊ុនSocfin Cambodia ដែលជាក្រុមហ៊ុនផលិត និង កែច្នៃកៅស៊ូធម្មជាតិសម្រាប់ការនាំចេញ ដែលមានប្រតិបត្តិការនៅខេត្តមណ្ឌលគិរី, និង (២)ក្រុមហ៊ុន UBE Development ដែលអភិវឌ្ឍ និង វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសស្នួល ដែលមានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះ ។ បទបង្ហាញទាំងនេះ បានបង្ហាញនូវបរិយាកាសវិនិយោគ និង ទិដ្ឋភាពនៃធុរកិច្ចចម្រុះ, ជាពិសេស ការអភិវឌ្ឍវិស័យកសិកម្ម និង កសិ-ឧស្សាហកម្មក្នុងភូមិភាគឦសាន និង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅក្បែរច្រកអន្តរជាតិត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ ។ បទបង្ហាញទាំងនេះ បានស្តែងឱ្យឃើញនូវចំណាប់អារម្មណ៍ខ្ពស់ របស់វិនិយោគិនជាតិ-អន្តរជាតិ ចំពោះសក្តានុពល និង លក្ខណៈអំណោយផលនៃបរិយាកាសវិនិយោគនៅភូមិភាគឦសាន ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិនិយោគ និង ការអភិវឌ្ឍភូមិភាគឦសាន ។

ក្នុងបរិការណ៍នៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ, ប្រជាជនកម្ពុជាបានធ្វើពហិការចំពោះទំនិញថៃ និង ងាកមកគាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងផុសផុល ដែលឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនកម្ពុជា គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការលើកស្ទួយការផលិត និង ការកែច្នៃសម្រាប់ទីផ្សារក្នុងស្រុកផង និង ទីផ្សារអន្តរជាតិផង, ព្រមទាំងបង្កើតការងារកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនកម្ពុជា។ ក្នុងឱកាសនេះ, កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាននិងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនថែមទៀត ពីសំណាក់វិនិយោគិន និង ធុរជន តាមរយៈការលើកទឹកចិត្តពិសេសផ្សេងៗ សម្រាប់ការវិនិយោគ គួបផ្សំនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ការបំពេញបន្ថែមពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រសំខាន់ៗ រួមទាំងការកសាងផ្លូវក្រវាត់ព្រំដែន, ព្រែកជីកហ្វ៊ូណនតេជោ, កំពង់ផែពហុបំណង និង ព្រលានយន្តហោះ ជាដើម ដែលនឹងជួយដល់កម្មវិធីពិពិធកម្មផលិតផល, ពង្រឹងភាពតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត និង ប្រព័ន្ធឡូជីស្ទិក ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគទាំងមូលនៅកម្ពុជា ។

ថ្លែងក្នុងវេទិកានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធាន ក.វ.ឦសានបានគូសបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន មិនត្រឹមតែជាគោលនយោបាយលើកទឹកចិត្តប៉ុណ្ណោះទេ, ប៉ុន្តែ គឺជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅក្នុងបរិការណ៍បច្ចុប្បន្នរបស់វិនិយោគិនព្រមទាំងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្ដល់ការសម្រួល និង ភាពកក់ក្ដៅជាអតិបរមា ជូនវិនិយោគិន និង បានចែករំលែកនូវអនុសាសន៍គន្លឹះ ចំនួន ៣ដើម្បីជំរុញឱ្យកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តនៅភូមិភាគឦសានឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៖ (១). ការបន្តពង្រឹងយន្តការ «សេវាច្រកចេញចូលតែមួយ» ដោយពង្រឹងសិទ្ធិអំណាចប្រតិភូកម្ម របស់ក្រុមការងារជំរុញការ វិនិយោគក្នុងភូមិភាគឦសាន ដែលជាក្រុមការងារអន្តរក្រសួង ដើម្បីសម្រួលនីតិវិធី ពិនិត្យ អនុម័ត និង តាមដានការអនុវត្តគម្រោងវិនិយោគ ក៏ដូចជាលុបបំបាត់ការចំណាយធនធានមិនចាំបាច់ និង ភាពយឺតយ៉ាវខាងផ្នែកនីតិវិធី និង រដ្ឋបាល ដែលបង្កឱ្យមានភាពរារែកពីវិនិយោគិន, (២). ការពង្រឹងសមត្ថភាពតួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាល និង មន្ទីរជំនាញខេត្ត អំពីកម្មវិធីពិសេស, នីតិវិធីប្រតិបត្តិនានាពាក់ព័ន្ធនឹងការវិនិយោគ និង សក្តានុពលវិនិយោគរបស់ភូមិភាគឦសាន តាមសិទ្ធិអំណាចនៃស្ថាប័នរៀងៗខ្លួន, និង(៣). ការជំរុញការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ តាមរយៈការពង្រឹង និង ការរក្សាទំនាក់ទំនងសកម្មរវាង ក.វ.ឦសាន, រដ្ឋបាល និង មន្ទីរជំនាញខេត្ត, សហគមន៍មូលដ្ឋាន និង វិនិយោគិនជាតិ និង អន្តរជាតិនានា ដើម្បីបង្កើតនូវប្រព័ន្ធគាំទ្រដែលការពារ និង ធានានិរន្តរភាពនៃការវិនិយោគនៅភូមិភាគឦសាន សំដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន, ជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និង គោលនយោបាយនានា របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និង យន្តការមានលក្ខណៈជាកញ្ចប់ និង ប្រទាក់ក្រឡា ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព។

គួរបញ្ជាក់ជូនថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីពិសេសនេះ, វិនិយោគិនអាចទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយ តាមរយៈ៖ (១) ការលើកទឹកចិត្តផ្នែកពន្ធដារ និង ពន្ធគយ, (២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និង (៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ ទន្ទឹមនេះ, ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់ការវិនិយោគក្នុងភូមិភាគឦសាន អាចធ្វើឡើងក្នុងទំហំវិនិយោគ ចាប់ពី ១០០ ០០០ ដុល្លារអាមេរិកឡើងទៅ ។ លើសពីនេះទៀត, ការគាំទ្រ និង ការសម្រួលនីតិវិធីវិនិយោគនានា នៅភូមិភាគឦសាន នឹងត្រូវអនុវត្តក្រោមយន្តការ «ច្រកចេញចូលតែមួយ»របស់ ក.វ.ឦសាន ដែលផ្តល់ការពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ក៏ដូចជា លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជូនគម្រោងវិនិយោគ តាមរយ:ការសម្រេចជាកញ្ចប់រួមគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ។

ជាមួយគ្នានេះ, វិនិយោគិន ដែលមានបំណងទទួលបាន «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ ទីតាំង៖
• ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 365 2775 / 97 256 7174,
• ទីតាំងទី២. ការិយាល័យស្ថិតនៅសាលាខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663,
• ទីតាំងទី៣. ការិយាល័យស្ថិតនៅក្នុងអគារក្រោយសាលមហោស្រពក្រុងក្រចេះ ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664,
• ទីតាំងទី៤. ការិយាល័យស្ថិតនៅសាលាខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 663 និង
• ទីតាំងទី៥. ការិយាល័យស្ថិតនៅសាលាខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 664 ៕

អត្ថបទដែលជាប់ទាក់ទង