**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ

វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិរួមចំណែកសំខាន់ក្នុងការជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព

ព្រះសីហនុ៖ មន្ត្រីនៃមន្ទីរព័ត៌មានរាជធានីខេត្តបានចាត់ទុក វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដែលរៀបចំដោយក្រសួងព័ត៌មានថា ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដើម្បីជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
បន្ទាប់ពីបានចូលរួមវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធមកពីខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវនិងខេត្តកំពង់ស្ពឺ សុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍គាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលនោះ។
លោករស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែបលើកឡើងថា បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ រួបលោក និងមន្ត្រីផ្សេងៗទៀតទទួលបានចំណេះដឹងថ្មីៗលើជំនាញបច្ចេកទេសរៀបចំខ្លឹមសារបែបសាធារណមតិ និងចំណេះដឹងស្តីពីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតAI ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ។
លោកអៀម ថៃប្រធានមន្ទីរព័ត៌មានខេត្តតាកែវដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុយកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មានដើម្បីជំរុញដល់មន្ត្រីព័ត៌មានថ្នាក់ក្រោមជាតិមានចំណេះដឹង ជំនាញច្បាស់លាស់ងាយស្រួលបំពេញការងារ ហើយលោកនឹងយកចំណេះដឹងនេះអនុវត្តន៍ការងារជាក់ស្តែងឱ្យទទួលបានលទ្ធផលល្អ។
លោកសាន្ត សុផល តំណាងសិក្ខាកាមមកពីខេត្តកំពត យល់ឃើញថា វគ្គនេះផ្តល់ចំណេះដឹងថ្មីៗក្នុងការសរសេរអត្ថបទបែបទស្សនៈ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសរសេរអត្ថបទឆ្លើយតបចំពោះព្រឹត្តិការណ៍ដែលកើតមានក្នុងខេត្ត ជាពិសេសផ្តល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ។
តំណាងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអរគុណចំពោះក្រសួងព័ត៌មានដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឱ្យសិក្ខាកាមទាំងអស់ចំណេះដឹងគ្រប់គ្រាន់ក្នុងការបំភ្លឺ ឆ្លើយតបទៅនឹងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ។
លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានចាត់ទុកការបណ្ដុះបណ្ដាលនេះ ពិតជាបានឆ្លើយតបទៅនឹងការងារគ្រប់គ្រងសាធារណមតិ ជាការងារអាទិភាពការងារខ្ពស់មួយ ដែលថ្នាក់ដឹកនាំកំពុងយកចិត្តទុកដាក់ ហើយលោកប្តេជ្ញាយកចំណេះជំនាញនេះទៅអនុវត្តន៍ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។
លោកមុំ ម៉ាលិកាប្រធានមន្ទីរព័ត៌មានខេត្តកោះកុងបានបង្ហាញការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិនេះ ធ្វើឱ្យអ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីរាជការ និងអាជ្ញាធរខេត្តផងដែរ។
លោកស្រី ឈុន ដារីអភិបាលរងក្រុងព្រះសីហនុបានយល់ឃើញថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែផ្តល់ចំណេះដឹងដល់មន្ត្រីជំនាញមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតបានជួយពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុងស្រុក-ខណ្ឌ ឃុំ-សង្កាត់ឱ្យបានយល់ដឹងពីមូលដ្ឋានគ្រឹះនៃការផលិតព័ត៌មានខ្លីៗឱ្យបានលឿន ដើម្បីបំភ្លឺ និងបន្សាបព័ត៌មានក្លែងក្លាយ។
លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំបណ្ដុះបណ្ដាលលើជំនាញពាក់ព័ន្ធនឹងការងារសាធារណមតិនេះ ហើយលោកនឹងសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តដើម្បីរៀបចំការបណ្ដុះបណ្ដាលបែបនេះទៅដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តផងដែរ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉ននេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥ រួមមាន៖ទី១- បំពាក់បំប៉ន និងពង្រឹងសមត្ថភាពបន្ថែមលើការងារព័ត៌មាន និងសាធារណមតិ ២-តាមដាន និងវាយតម្លៃលើលទ្ធផលការងារ ៣- ផ្លាស់ប្ដូរឥរិយាបទដោយចាប់ផ្តើមពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ៤- ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព ការលើកកម្ពស់ ឯករាជ្យភាព និងសុចរិតភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងការលើកកម្ពស់វិធានការផ្លូវច្បាប់ និងទី៥- លើកកម្ពស់ការធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តការចូលរួមប្រឆាំងព័ត៌មាន ក្លែងក្លាយគ្រប់ទម្រង់ និងគ្រប់ពេលវេលា។ គោលបំណងនេះ រួមចំណែកក្នុងការការពារសិទ្ធិទទួល ព័ត៌មានពិត សុក្រឹត គុណភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ការសម្រេចចិត្តត្រឹមត្រូវប្រចាំថ្ងៃ និងចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សូមបញ្ជាក់ថា តាមរយៈវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនេះ អ្នកចូលរួមទាំងអស់នឹងបានយល់ដឹងបន្ថែមដូចជា ៖ ១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សព្វផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយ ៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ និង៧ វិធីសាស្ដ្រប្រើប្រាស់AI នៅក្នុងវិស័យសារព័ត៌មានជាដើម៕

អត្ថបទដែលជាប់ទាក់ទង