**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ

ព្រះសីហនុ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន  បានលើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ  ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។
ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ  កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធបញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ ឬទស្សនាទូរទស្សន៍ទៀតទេ។  ដូច្នេះ ការផលិតមាតិកា ខ្លឹមសារ និងបញ្ចេញព័ត៌មានលើបណ្តាញសង្គម ដោយសង្ខេបខ្លីៗ ច្បាស់លាស់ លឿន និងត្រូវចិត្តអ្នកអាន និងអ្នកទស្សនាគឺជាគឺជាអាទិភាពបំផុត ។ បណ្តាញសង្គមទាំងអស់មានទីផ្សារផ្សេងៗគ្នាទៅតាមតំបន់ ទៅតាមកម្រិតចំណេះដឹង តាមតួនាទី និងប្រភេទអ្នកអាន អ្នកទស្សនាចាប់តាំងពីប្រជាពលរដ្ឋធម្មតារហូតដល់ថ្នាក់ដឹកនាំកំពូលៗ។
ឯកឧត្តមបន្តថា សម័យបច្ចេកវិទ្យានេះ គឺប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១២លាននាក់កំពុងសកម្ម ប្រើប្រាស់បណ្តាញសង្គមមានដូចជា ហ្វេសបុក  tiktok  យូធូប តេឡេក្រាម ប្រព័ន្ធអ៊ិច វីឆាតជាដើម ក្នុងនោះមានប្រជាពលរដ្ឋវ័យក្មេងប្រមាណជាង៦៨ភាគ ក្នុងចំណោមប្រជាជនកម្ពុជាសរុបជាង១៧លាននាក់។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា បើសិនអ្នកផលិតមាតិកា មិនចេះវិចខ្ចប់ ឬផលិតមាតិកាឱ្យបានល្អ ដែលចាប់អារម្មណ៍នោះទេ គឺស្មើនឹងការបញ្ចេញព័ត៌មានទៅមិនមានអ្នកទស្សនា ខាតពេលវេលា និងមិនទទួលបានផលប្រយោជន៍តាមអ្វីដែលយើងចង់បង្ហាញឡើយ ព្រោះមិនបានឆ្លើយតបតាមនិងគោលបំណង នៃការងារសាធារណមតិ និងការផ្សព្វផ្សាយព័ត៌មានជារួម។
ការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានលើបណ្តាញសង្គម គឺបានចូលរួមធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់រាជធានីខេត្តត្រូវធ្វើការងារនេះ ឱ្យបានសកម្មថែមទៀត ។
ចំពោះការងារព័ត៌មាន និងសាធារណមតិ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។
សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម នាយុគសម័យឌីជីថល ក្នុងការបម្រើដល់ផលប្រយោជន៍ ប្រជាពលរដ្ឋ សន្តិសុខ និងសុខដុមនីយកម្ម សង្គម  ការគោរពនិងផ្តល់តម្លៃគ្នា ក្នុងពហុជំនឿ សាសនា ភាសា ប្រពៃណីវប្បធម៌ និងចូលរួមធានា ការអភិវឌ្ឍដោយនិរន្តរភាព សំដៅលើកកម្ពស់ភាពរីកចម្រើន កាន់តែឆាប់រហ័ស និងមានភាពធន់សម្រាប់សហគមន៍ និងសង្គមទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង