**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

TikTok ព្រមព្រៀងធ្វើការកែលម្អវិធានការ ដើម្បីទប់ស្កាត់កុមារមិនឲ្យប្រើប្រាស់គេហទំព័រ និងកម្មវិធីរបស់ខ្លួននៅកាណាដា

បរទេស៖ TikTok ព្រមព្រៀងធ្វើការកែលម្អវិធានការ ដើម្បីទប់ស្កាត់កុមារមិនឲ្យប្រើប្រាស់គេហទំព័រ និងកម្មវិធីរបស់ខ្លួន បន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតរបស់កាណាដាបានរកឃើញថា វិធានការចាស់មិនគ្រប់គ្រាន់ក្នុងការការពារកុមារ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ នេះជាសេចក្តីប្រកាសពីអាជ្ញាធរឯកជនភាពកាណាដា នៅថ្ងៃអង្គារសប្តាហ៍នេះ។

ការស៊ើបអង្កេតនេះ ដឹកនាំដោយលោក Philippe Dufresne អាជ្ញាធរផ្នែកឯកជនភាពកាណាដា រួមជាមួយអាជ្ញាធរប្រយុទ្ធប្រឆាំងការរំលោភឯកជនភាព។

ទោះបីជា TikTok ប្រកាសថាវេទិការបស់ខ្លួនមិនមែនសម្រាប់អ្នកមានអាយុក្រោម ១៣ឆ្នាំក៏ដោយ អ្វីដែលមានក្នុងការស៊ើបអង្កេតគឺរកឃើញថា TikTok បានប្រមូល ព័ត៌មានផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៍សម្ងាត់ពីកុមារកាណាដាក្នុងចំនួនច្រើន។ TikTok បានប្រើព័ត៌មាននោះសម្រាប់ផ្សព្វផ្សាយតាមអ៊ីនធឺណិត និងបំពានគោលដៅមាតិកា (targeted content)។

លោក Dufresne បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «TikTok កំពុងប្រមូលព័ត៌មានផ្ទាល់ខ្លួនយ៉ាងច្រើនពីអ្នកប្រើប្រាស់របស់ខ្លួន រួមទាំងកុមារ។ ព័ត៌មានទាំងនេះត្រូវបានប្រើសម្រាប់ការបំពានគោលដៅមាតិកា និងការផ្សាយពាណិជ្ជកម្ម ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមាន ជាពិសេសចំពោះយុវជន»។

ជាការឆ្លើយតប TikTok បានព្រមព្រៀងដើម្បី កែលម្អវិធីសាស្ត្រដើម្បីផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ ដើម្បីទប់ស្កាត់អ្នកមានអាយុក្រោម ១៣ មិនឲ្យប្រើកម្មវិធី។ ធ្វើឲ្យការទំនាក់ទំនង និងព័ត៌មានឯកជនភាពមានភាពច្បាស់លាស់ ឲ្យកាន់តែងាយស្រួលយល់ សម្រាប់អ្នកប្រើប្រាស់ ជាពិសេសកុមារ។ រារាំងការផ្សាយពាណិជ្ជកម្មដោយផ្អែកលើព័ត៌មានសំខាន់ៗទៅកាន់អ្នកក្រោមអាយុ ១៨ ឆ្នាំ។ ពង្រឹងព័ត៌មានអំពីឯកជនភាព សម្រាប់អ្នកប្រើប្រាស់កាណាដា។

ក្រុមការងាររបស់ TikTok បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «យើងមានភាពរីករាយដែលអាជ្ញាធរឯកជនភាពបានយល់ព្រមលើសំណើជាច្រើនរបស់យើង ក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងភាពច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់កាណាដា។ បើទោះបីជាយើងមិនយល់ព្រមនឹងលទ្ធផលខ្លះៗក្នុងរបាយការណ៍ក៏ដោយ យើងនៅតែប្តេជ្ញាការពារទិន្នន័យឯកជន និងភាពត្រឹមត្រូវរបស់វេទិការបស់យើង»។

គួរជម្រាបថាកាណាដាបានចូលរួមជាមួយអាជ្ញាធរនៃប្រទេសជាច្រើនទៀតលើពិភពលោក ដែលកំពុងស៊ើបអង្កេត TikTok ដោយសារមានការព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចប្រើ TikTok ដើម្បីប្រមូលព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។ TikTok ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance Ltd. ហើយពេលនេះសភាសហរដ្ឋអាមេរិក បានចេញសំណើច្បាប់ទាមទារ TikTok ផ្ទេរសម្បត្តិទៅម្ចាស់ជនជាតិអាមេរិក តែសេចក្តីសម្រេចយ៉ាងណានោះគេនៅមិនទាន់ដឹងទេ៕

អត្ថបទដែលជាប់ទាក់ទង