គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

ឡាហាវ៉ាន៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបទេសគុយបា បាននិយាយថា ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយសហរដ្ឋអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក ដែលបានហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រទេសនេះយូរមកហើយ។
លោក Bruno Rodriguez ប្រាប់ Reuters ថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងបង្កឱ្យមានអ្នកស្លាប់នៅក្នុងប្រទេសគុយបា ខណៈការដួលរលំផ្នែកសេដ្ឋកិច្ច កង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងថាមពលអគ្គិសនីយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យជីវិតប្រជាជនប្រមាណ ៩លាននាក់ ស្ទើរតែមិនអាចទ្រាំទ្របាន។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាហាវ៉ាន លោក Rodriguez បានឱ្យដឹងថា ការប្រព្រឹត្តជាទូទៅនៃគណៈប្រតិភូរដ្ឋបាលអាមេរិក គឺមានការគោរពគ្នា ប៉ុន្តែអមដោយការគំរាមកំហែងឥតឈប់ឈរមកលើគុយបា ប្រើវិធានការបង្ខិតបង្ខំ និងសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈប្រមាថពាក់ព័ន្ធនឹងឯករាជ្យគុយបា។
ជុំវិញការលើកឡើងរបស់ លោក Rodriguez ក្រសួងការបរទេសអាមេរិក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕
