**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អង់គ្លេស កាណាដា អូស្ត្រាលី និងព័រទុយហ្កាល់ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ

ឡុងដ៍៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងព័រទុយហ្កាល់ បាននាំគ្នាទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ កាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ជាការសកម្មភាពដែលពួកគេធ្វើឡើង ដោយសារតែខកចិត្តចំពោះអ៉ីស្រាអែលជុំវិញសង្រ្គាមនៅហ្កាហ្សា និងមានបំណងលើកកម្ពស់ដំណោះស្រាយរដ្ឋ២ ដោយជំរុញឱ្យមានការឆ្លើយតបទាំងកំហឹងពីសំណាក់អ៉ីស្រាអែល។

ការសម្រេចចិត្តរបស់ប្រទេសលោកខាងលិចទាំង៤ខាងលើ ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានផ្សារភ្ជាប់ពួកគេទៅនឹងប្រទេសច្រើនជាង១៤០ផ្សេងទៀតដែលបានគាំទ្រក្ដីប្រាថ្នារបស់ ប្រជាជនប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យមួយឡើង។ ការប្រកាសទទួលស្គាល់នេះដែរធ្វើឡើងខណៈអ៉ីស្រាអែលកំពុងបង្កើនការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្កាហ្សាជាទីដែល ប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមនឹងគ្រោះទុរភិក្ស និងរស់នៅក្នុងជីវិតយ៉ាងវេទនា។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានកត់សម្គាល់ថា «នៅថ្ងៃនេះ ដើម្បីស្ដារឡើងវិញនូវក្ដីសង្ឃឹមនៃសន្តិភាពសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអ៉ីស្រាអែល រួមទាំងដំំណោះស្រាយរដ្ឋ២ ចក្រភពអង់គ្លេសសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ»។

ការទទួលស្គាល់របស់ចក្រភពអង់គ្លេសត្រូវបានគេមើលឃើញជានិមិត្តរូបមួយដ៏ពិសេស ដោយសារតែអង់គ្លេស បានចូលរួមចំណែកយ៉ាងធំក្នុងការជួយបង្កើតរដ្ឋអ៉ីស្រាអែល ក្រោយសង្រ្គាមលោកលើកទី២។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានថ្កោលទោសការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយចាត់ទុកថាជាការផ្ដល់រង្វាន់ឱ្យភេរវករ។

គួរបញ្ជាក់ថា ប្រទេសដទៃទៀត ក្នុងនោះរួមមានទាំងបារាំង ត្រូវបានរំពឹងថានឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ក្នុងសប្ដាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង