**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានទាំងអស់ត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនសម្រាប់ការងារសាធារណមតិ

បាត់ដំបង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។

ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ»ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន៦ រៀបចំឡើងដោយក្រសួងព័ត៌មាន ដែលមន្ទីរព័ត៌មានខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តមបន្តថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់។
សាធារណមតិជា ការឆ្លើយតប បន្សាប បំភ្លឺ ឬការសរសេរដោយប្រព័ន្ធផ្សព្វផ្សាយ ដែលបានស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ ត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធាននោះ ដើម្បីវិធានការឆ្លើយតបចំគោលដៅ មានប្រសិទ្ធភាព ។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានទាំងអស់ ត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។ មន្ទីរព័ត៌មានទាំងអស់ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបង្កើនជំនឿទុកចិត្ត ផ្ដល់ព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋសំដៅធ្វើឱ្យប្រជាពលរដ្ឋមានទំនុកខ្ពស់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
សម្រាប់ វគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ» ឯកឧត្តមបានចាត់ទុកថាមានសារៈសំខាន់ដែលបានជួយដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ មានចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ ។
ក្នុងន័យនេះឯកឧត្តមបានណែនាំដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ត្រូវបន្តសហការធ្វើការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធឱ្យបានល្អប្រសើរថែមទៀតដើម្បី ផ្សព្វផ្សាយ ព័ត៌មានពិតជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់ពីសមត្ថភាពជូនថ្នាក់ដឹកនាំក្នុងព្រឹត្តការណ៍ធំៗនានាព្រមទាំងបានបំពេញការងារជូនអង្គភាពរហូតសម្រេចបានលទ្ធផលគាប់ប្រសើរ។
លោក ផេង សិទ្ធី បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសមកពីក្រសួងព័ត៌មានដែលបានខិតខំបង្ហាត់បង្ហាញផ្ទេរចំណេះជំនាញទៅដល់សិក្ខាកាម ខណៈការគ្រប់គ្រងព័ត៌មាន និងសាធារណមតិពិតជាសំខាន់ខ្លាំងណាស់ក្នុងយុគសម័យឌីជីថល។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញចំនួន០៦ ៖  ទី១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ដោយឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មានទី ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី  ដែលបង្ហាញដោយឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ទី៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន នៃខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន    ទី៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទី៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោកខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ៕

អត្ថបទដែលជាប់ទាក់ទង