**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន

សហរដ្ឋអាមេរិក បោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សា

UN៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា បានបោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សា ហើយឱ្យអ៉ីស្រាអែលលុបចោលការរឹតត្បិតទាំងឡាយលើការបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។

សេចក្ដីព្រាងដំណោះស្រាយខាងលើដែលត្រូវបានព្រាងឡើងដោយសមាជិកចំនួន១០ ក្នុងចំណោមសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ ក៏នឹងទាមទារផងដែរឱ្យក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធ ផ្សេងទៀតក្នុងតំបន់ហ្កាហ្សា ដោះលែងចំណាប់ខ្មាំងជាបន្ទាន់ ប្រកបដោយភាពថ្លៃថ្នូរ និងដោយគ្មានលក្ខខណ្ឌ។ សេចក្ដីព្រាងដំណោះស្រាយនេះទៀតសោតទទួលបានការបោះឆ្នោតគាំទ្រពីសមាជិក ក្រុមប្រឹក្សាសន្តិសុខចំនួន១៤ លើកលែងតែសហរដ្ឋអាមេរិកមួយគត់ដែលបានបោះឆ្នោតវេតូ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅមុនការបោះឆ្នោតចាប់ផ្ដើម ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Christina Markus Lassen បានលើកឡើងថា «គ្រោះទុរភិក្សពិតជា កំពុងកើតឡើងពិតមែននៅក្នុងតំបន់ហ្កាហ្សា។ ព្រមពេលជាមួយគ្នា អ៉ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួនក្នុងទីក្រុងហ្កាហ្សាដែលនេះនឹងកាន់តែធ្វើឱ្យជនស៊ីវិលរងការឈឺចាប់។ ជាលទ្ធផល នេះជាស្ថានការណ៍មហន្តរាយ នេះជាបរាជ័យមនុស្សធម៌ និងមនុស្សជាតិដែលតម្រូវឱ្យពួកយើងត្រូវធ្វើសកម្មភាពនៅថ្ងៃនេះ»។

តែទោះជាយ៉ាងក៏ដោយ មន្ត្រីការទូតអាមេរិក លោកស្រី Morgan Ortagus បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ក្រុមហាម៉ាសគឺជាអ្នកទទួលខុសត្រូវចំពោះការចាប់ផ្ដើម និងការបន្តសង្រ្គាមនេះ។ អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌដែលនឹងបិទបញ្ចប់សង្រ្គាម តែហាម៉ាសនៅតែបន្តបដិសេធ។ សង្រ្គាមនេះអាចនឹងបញ្ចប់នៅថ្ងៃនេះ ប្រសិនបើហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយទម្លាក់អាវុធចុះចាញ់។

គួរបញ្ជាក់ថា នេះគឺជាលើកទី៦ដែលសហរដ្ឋអាមេរិកបោះឆ្នោតវេតូជុំវិញដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសង្រ្គាមជិត២ឆ្នាំមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៕

អត្ថបទដែលជាប់ទាក់ទង