**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាលដោយគូសបញ្ជាក់ថា ប្អូនៗជាគរុសិ្សស ក៏ប៉ុន្តែនៅពេលខាងមុខប្អូនៗនិងក្លាយជាលោកគ្រូ អ្នកគ្រូ ដែលជាមនធានគ្រឹះក្នុងការបណ្តុះបណ្តាលបន្តវេនទៅដល់យុវជនរបស់យើង ហើយសូមអគុណប្អូនៗដែលបានចូលរួមព្រឹត្តការពិព័ណកីឡា ចូលរួមរត់ប្រណាំង និងការជិះកង់ ព្រោះគីឡានាំមកនូវសុខភាព កីឡាផ្សព្វផ្សាយពីវស័យទេសចរណ៍។

ឯកឧត្តម អភិបាលខេត្ត ក៏សូមអរគុណប្អូនៗដែលបានចូលជាមួយរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ស្របពេលដែលព្រំដែនយើងមានភាពតានតឹងជាមួយភាគីថៃ ហើយប្អូនបានចូលរួមយ៉ាងសកម្មក្នុងការប្រមូលអំណោយមនុស្សធម៌ពីសប្បុរសជន និងប្រជាជននៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក ដោយបានប្រើប្រាស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការចូលរួមក្នុងការប្រមូលអំណោយមនុស្សធម៌នៅជួរក្រោយ យកទៅឧបត្ថម្ភសមរភូមិមុខ ព្រោះសមរភូមិក្រោយមិនដាច់ឆ្ងាយពីគ្នានោះទេ ហើយនៅជាប់ជាមួយគ្នានៅគ្រប់រូបភាព ការលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការជំរុញលើកទឹកចិត្តដល់យុទ្ធជនរបស់យើងនៅតាមព្រំដែន។

ទន្ទឹមនោះ យើងក៏ត្រូវត្រៀមស្បៀងបំរុងសម្រាប់យកទៅឧបត្ថម្ភជូនកងទ័ពជួរមុខ ក៏ដូចជាការជួយប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋរងគ្រោះផងដែរ យើងត្រូវមានដំណោះស្រាយត្រៀមករណីកើតឡើងនៅក្នុងមូលដ្ឋានរបស់យើងផងដែរ។

ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា ចង់បានព្រំដែនមួយដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងព្រំដែនមួយដែលមានការអភិវឌ្ឍ ដែលជាបាវចនារបស់ថ្នាក់ដឹកនាំរបស់យើងចង់បាន យើងមិនចង់ឱ្យប្រទេសជាតិមានសង្គ្រាមនោះទេ ព្រោះកម្ពុជាទទួលបានសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដូច្នេះយើងមិនចង់ឱ្យមានព្រឹត្តិការណ៍សង្គ្រាមកើតឡើងជាថ្មីម្តងទៀតនោះទេ ព្រោះសង្គ្រាមបង្កឱ្យខូចខាតសេដ្ឋកិច្ច និងការអភិវឌ្ឍ បើប្រទេសជាតិមានសន្តិភាព មានឱកាសអភិវឌ្ឍ ដោយឡែកប្រទេសធ្លាក់ក្នុងសង្គ្រាមធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ កម្ពុជាប្រើប្រាស់យន្តការចរចារដែលជាគោលដៅរបស់រាជរដ្ឋាភិបាលដែលកំពុងធ្វើ ជាកិត្តិយសលើឆាកអន្តរជាតិ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាល និងចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការដោះស្រាយព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង