**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សហជីពអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលគោលកម្មករនិយោជិត ២១០ដុល្លារ ក្នុងឆ្នាំ២០២៦ ខណៈដែលម្នាក់ៗទទួលបានប្រាក់ខែជាមធ្យម ជិត៣០០ដុល្លារ

ភ្នំពេញ៖ សហជីពនៅកម្ពុជាបានសម្តែងក្តីរីករាយអបអរសាទ ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ២១០ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ឆ្នាំ២០២៦ ខណៈដែលម្នាក់ៗទទួលបានប្រាក់ខែជាមធ្យមជិត ៣០០ដុល្លារ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ឆ្នាំ២០២៦ ជាដំណឹងល្អ និងជាកាដូមុនភ្ជុំបិណ្ឌ ដែលជាទូទៅរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត សូម្បីតែក្នុងអំឡុងពេលប្រទេសជួបបញ្ហាកូវីដ១៩ នាពេលកន្លងទៅក៏មានការដំឡើងប្រាក់ឈ្នួលផងដែរ។

ជាមួយការអបអរសាទរ លោក សំណាង បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារក៏ពិតមែន ប៉ុន្តែការទទួលបានជាក់ស្តែងបងប្អូនកម្មករនិយោជិតមានរហូតដល់ប្រមាណជិត ៣០០ដុល្លារ បើបូករួមជាមួយអត្ថប្រយោជន៍ផ្សេងៗ រួមមាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់អតីតភាពការងារ ថ្លៃបាយ និងប្រាក់ថែមម៉ោងជាដើម។

លោកថ្លែងថា៖«ប្រាក់ខែជាគោលយើងទទួលបាន ២១០ដុល្លារ ហើយនៅមានប្រាក់ឧបត្ថម្ភ ប្រាក់ជំនាញ ថ្លៃមធ្យោយបាយធ្វើដំណើរជាដើម ជាពិសេស គឺប្រាក់ថែមម៉ោងខ្លះទៀត បើតាមគិតទៅខ្ទង់២១០នេះ វាចូលជិត ៣០០ដុល្លារដែរ ហើយបើបងប្អូនយើងមានជំនាញអាចបាន ៤០០ជាង ខ្លះ៥០០ដុល្លារ រហូតដល់ ៨០០ដុល្លារ អាស្រ័យលើជំនាញរបស់គាត់»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានចូលរួមអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ឆ្នាំ២០២៦ ជូនដល់កម្មករនិយោជិត។ ទន្ទឹមនឹងការសាទរលោក ហ្វា សាលី ថា ការដំឡើងជូន២ដុល្លារ ឬក៏មិនបានដំឡើងមិនសំខាន់ទេ តែអ្វីដែលសំខាន់ គឺពេលនេះកម្មករនិយោជិតនៅកម្ពុជាបានយល់ដឹងពីបញ្ហាលំបាកជាច្រើន ដែលប្រទេសជាតិកំពុងជួប គឺបញ្ហាសង្គ្រាមព្រំដែនកម្ពុជា ថៃ ភាពមិនប្រាកដប្រជានៃបញ្ហាពន្ធបដិកាគយសហរដ្ឋអាមេរិក ១៩% ដែលធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគមួយចំនួនផងដែរ។

លោកថ្លែងថា៖«២ដុល្លារនេះ គឺបងប្អូនកម្មករនិយោជិត ទូទាំងប្រទេសសាទរ សប្បាយរីករាយ នូវអ្វីដែលជាការសម្រេចរបស់សម្តេចមហាបវរធិបតី ហើយបងប្អូនទទួលយកទាំងអស់គ្នា ពីព្រោះបងប្អូនកម្មករនិយោជិតដឹងច្បាស់ពីបញ្ហាបច្ចុប្បន្ននេះ។ ដូចច្នេះយើងត្រូវមានការងារស្មើភាពគ្នា ហើយបងប្អូនកម្មករគាត់យល់ណាស់ ធ្វើយ៉ាងណារក្សាចាស់បង្កើតថ្មី [ការវិនិយោគ]។

ទន្ទឹមនេះ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ យល់ឃើញថា ទោះបីជាតួលេខនេះមិនខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែក្នុងនាមតំណាងកម្មករនិយោជិត លោកមានការសាទរចំពោះរាជរដ្ឋាភិបាល ដែលនៅតែបន្តការខិតខំប្រឹងប្រែងក្នុងការបង្កើនប្រាក់ឈ្នួលបន្ថែម ក្នុងស្ថានភាពដែលកម្ពុជាកំពុងតែមានសង្គ្រាមជាមួយថៃ កាវិលត្រឡប់របស់បងប្អូនពលករមកពីថៃ ជាពិសេស ពន្ធបដិការបស់សហរដ្ឋអាមេរិក ដែលជាបញ្ហាប្រឈមត្រូវបន្តដោះស្រាយបន្តទៀត។

លោកថ្លែងថា៖«ខ្ញុំយល់ថា យ៉ាងណាកម្ពុជាយើងនៅតែមាន យន្តការមួយដែលជាផ្នែកមួយក្នុ្ងការដំឡើងប្រាក់ឈ្នួល ដែលយើងតែងតែធ្វើជារៀងរាល់ឆ្នាំ ដូចច្នេះ តិចឬក៏ច្រើន ប៉ុន្តែវាតែងតែមានផលបូក ឬក៏គេហៅថាវិជ្ជមានរហូត សម្រាប់បងប្អូនកម្មករយើង ចំពោះខ្ញុំ ខ្ញុំមានការសាទរ»។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានបើកិច្ចប្រជុំរបស់ខ្លួនសរុប ២៣លើក ដើម្បីកំណត់ប្រាក់ឈ្នួលគោលជូនកម្មករ ឆ្នាំ២០២៦ ប៉ុន្តែដោយពិនិត្យឃើញបញ្ហាជាក់ស្តែងកំពុងកើតមានឡើង ភាគីតំណាងកម្មករនិយោជិត និងនិយោជក មិនកំណត់តួលេខណាមួយឡើយ ដោយទុកលទ្ធភាពជូនរដ្ឋាភិបាល។ ទីបំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ ដុល្លារអាម៉េរិក ក្នុងមួយខែ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕

អត្ថបទដែលជាប់ទាក់ទង