**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

ឱកាសអភិវឌ្ឍន៍និងផលប្រយោជន៍កម្ពុជា ក្នុងពិព័រណ៍អាស៊ាន-ចិន

ពិព័រណ៍អាស៊ាន-ចិន ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ប្រទេសចិន គឺជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពលសេដ្ឋកិច្ចនិងការចូលរួមយុទ្ធសាស្ត្រជាមួយតំបន់អាស៊ីអាគ្នេយ៍ ។ ពិព័រណ៍អាស៊ាន-ចិន ឆ្នាំ ២០២៥ មិនមែនជាការបង្ហាញសក្តានុពលសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីសំខាន់របស់កម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៍និងបានបង្ហាញពីភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមសកម្មក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយចិនប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ចិនបានក្លាយជាប្រទេសវិនិយោគធំបំផុតក្នុងកម្ពុជា ដោយមានទុនចុះបញ្ជីសរុបប្រមាណ ២.៥ ពាន់លានដុល្លារ ក្នុងគម្រោង ១៧២ គ្របដណ្តប់លើវិស័យសំខាន់ៗដូចជា សំណង់ កសិកម្ម ឧស្សាហកម្ម។ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនក៏បានកើនឡើងដល់ ៤ ពាន់លានដុល្លារ ដែលបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការចុះហត្ថលេខាលើគម្រោងសាងសង់បណ្តាញសមុទ្រហ្វូណន-តេជោ (Funan Techo Canal) ជាមួយទុនវិនិយោគ ១.២ ពាន់លានដុល្លារ គឺជាជំហានសំខាន់ក្នុងការកែលម្អសេដ្ឋកិច្ចជាតិ និងការភ្ជាប់តំបន់។

ក្នុងពិព័រណ៍ក៏បានបង្ហាញថា កម្ពុជាជាប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រល្អ និងរដ្ឋាភិបាលដែលគាំទ្រអាជីវកម្ម។ ទីតាំងភូមិសាស្ត្រជិតសមុទ្រនិងព្រំដែនជាមួយប្រទេសជាច្រើន ជួយដល់ការផ្គត់ផ្គង់ និងការចែកចាយ។ រដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយដែលអនុញ្ញាតឱ្យមានការវិនិយោគបរទេស និងការអភិវឌ្ឍឧស្សាហកម្ម។ ក្រៅពីវិស័យសេដ្ឋកិច្ច កម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ក្នុងវិស័យសន្តិសុខតំបន់។ ចិនបានគាំទ្រកម្ពុជាក្នុងការដោះស្រាយវិបត្តិសេរីភាពព្រំដែនជាមួយថៃដោយសន្តិវិធី និងគាំទ្រមេកានិចត្រួតពិនិត្យការផ្អាកបាញ់របស់អាស៊ាន ។ ការចូលរួមក្នុងវេទិកាពហុភាគីដូចជា SCO Plus ក៏ជួយដល់ការជំរុញសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ លទ្ធផលនៃទំនាក់ទំនងជាផ្លែផ្កាជាក់ស្តែង និងទិសដៅជាអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការជំរុញទេសចរចិនទៅទស្សនាកម្ពុជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរឹតសម្ព័ន្ធមេត្រីភាពរវាងខេត្ត និងខេត្ត-ទីក្រុងរបស់ចិនជាដើម។ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយចិនមួយដោយគ្មានងាករេ និងបានល្អប្រសើរ ហើយកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗរបស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI), គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្ដួចផ្ដើមសន្ដិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) គំនិតផ្ដួចផ្ដើមអភិបាលកិច្ច AI សកល (Global AI Governance Initiative) ជាពិសេសគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI)  ។

ក្នុងពេលអនាគត កម្ពុជាអាចបន្តជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការចូលរួមយុទ្ធសាស្ត្រជាមួយប្រទេសជិតខាង ដោយផ្អែកលើគោលនយោបាយសេដ្ឋកិច្ចបើកចំហ និងការរួមចំណែកសកម្មក្នុងសហគមន៍អាស៊ាន ព្រមទាំងអាចជួយដល់ការកែលម្អជីវភាពប្រជាជន និងការរីកចម្រើនប្រកបដោយចីរភាពសម្រាប់ជាតិទាំងមូល។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង