រដ្ឋបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជាពលរដ្ឋទៅលេងកម្សាន្តនៅទំនប់កប់សេះ នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអញ្ជេីញបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង ទៅលេងកម្សាន្តនៅកន្លែងទំនប់កប់សេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
ទំនប់កប់សេះគឺជា កន្លែងកំសាន្តមួយដែលស្ថិតនៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាទីកន្លែងដែលមានទឹកហូរកាត់ផ្លូវ ថ្លាត្រជាក់ ទាក់ទាញបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយឃើញហើយចង់ងូតទឹកលេងកំសាន្តមិនដាច់ជារៀងរាល់ថ្ងៃ។
នៅទីនេះក៏មានបងប្អូនលក់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗ ព្រមទាំងមានកងកម្លាំងប៉ូលិស និងប្រជាការពារនៅប្រចាំការដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនបងប្អូនផងដែរ៕

