សម្តេចតេជោ រៀបចំពិធីជប់លៀងផ្លូវរដ្ឋ ជូនប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ

ភ្នំពេញ៖ នៅយប់ថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រនៃព្រះរាជា ណា ចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីជប់លៀងផ្លូវរដ្ឋប្រកបដោយមហាកិត្តិយស ជូនឯកឧត្ដម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (FERDINAND ROMUALDEZ MARCOS Jr.) ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady LOUISE ARANETA-MARCOS) ព្រមទាំងគណៈប្រតិភូ។
ពិធីជប់លៀងផ្លូវរដ្ឋនេះ ត្រូវបានរៀបចំធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ពិធីជប់លៀងផ្លូវរដ្ឋបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនរីករាយ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត៕

