សហភាពអឺរ៉ុប អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរវាងកម្ពុជា-ថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់

ភ្នំពេញ៖ លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកលើកិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ៖ «សហភាពអឺរ៉ុបអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរវាងកម្ពុជា-ថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។ ភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង។ យើងគាំទ្រប្រធានអាស៊ានម៉ាឡេស៊ី @MYasean2025 ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង»។
