ឯកឧត្ដម ប៉ែន កុសល្យ អញ្ជើញ និមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ ដែលបានពលីជីវិត ក្នុងបុព្វហេតុ ប្រទេសជាតិមាតុភូមិ

ត្បូងឃ្មុំ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ហេង សំអាន ព្រមទាំងបុត្រ អញ្ជើញ ជា អធិបតីក្នុង ពិធីនិមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ ដែលបានពលីជីវិត ក្នុងបុព្វហេតុ ប្រទេសជាតិមាតុភូមិ។
ពិធីនេះប្រារព្ធធ្វេីឡើងនៅ គេហដ្ឋាន ឯកឧត្ដម ម៉ុន មាគ៌ា សមាជិក ក្រុម ប្រឹក្សា ខេត្ត ត្បូងឃ្មុំ ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

