**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

សន្តិភាព៖ប្រៀបដូចជាខ្យល់អាកាសនិងពន្លឺថ្ងៃ

ខណៈពេលកុមារលើពិភពលោកភាគច្រើនកំពុងសប្បាយរីករាយនឹងកុមារភាពដ៏គ្មានកង្វល់ដែលមានស្ករគ្រាប់និងហ្គេម កុមារជិត១លាននាក់ក្នុងតំបន់ហ្កាហ្សាកំពុងយកកំប៉ុងទទេមកច្រកទឹកភ្លៀង ដើម្បីស្វែងរកឱកាសរស់រានក្នុងសំឡេងបំផ្ទុះគ្រាប់បែក។

រូបភាពដែលគួរឱ្យស្រក់ទឹកភ្នែកនេះបានធ្វើឱ្យយើងគិតដល់ពាក្យមួយឃ្លា
របស់លោកXi Jinping ប្រធានរដ្ឋចិន៖សន្តិភាពប្រៀបដូចជាខ្យល់កាអាសនិងពន្លឺ
ថ្ងៃ ពេលមានវាជាធម្មតាយើងមិនចាប់អារម្មណ៍ទេ ពេលបាត់បង់វាយើងមិនអាចរស់បាន។ ការប្រៀបធៀបអំពីសន្តិភាពរបស់លោកXi Jinpingនេះបានអធិ
ប្បាយពីលក្ខណៈពិតៗរបស់សន្តិភាពហើយក៏កាន់តែបញ្ជាក់ពីអត្ថន័យជាមូល
ដ្ឋានរបស់សន្តិភាពចំពោះការអភិវឌ្ឍសង្គមនៃមនុស្សជាតិ។ទី១គឺលក្ខណៈអំណោ
យផលជាទូទៅរបស់សន្តិភាពប្រៀបដូចជាពន្លឺថ្ងៃនិងខ្យល់អាកាស អំណោយ
ផលដល់វត្ថុសព្វសារពើលើលោកដោយមិនបែងចែកមានក្រ និងឋានៈខ្ពស់ទាបឡើយ សន្តិភាពដ៏ពិប្រាកដត្រូវអំណោយផលដល់គ្រប់ប្រទេសនិងគ្រប់ប្រជាជាតិ។ទី២គឺលក្ខណៈទូទៅរបស់សន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់មនុស្សជាតិ
ដើម្បីធ្វើសកម្មភាពសង្គមទាំងអស់។ គ្មានសន្តិភាពនោះសេដ្ឋកិច្ចដ៏រុងរឿងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាឬវប្បធម៌រុងរឿងក៏មិនអាចលើកមកនិយាយដែរ។ទី៣គឺសន្តិភាពមានលក្ខណៈផុយស្រួយដែលតម្រូវឱ្យមនុស្សជាតិទូទាំងពិភពលោករួមគ្នាថែរក្សានិងគាំពារ។ប្រវត្តិសាស្ត្របានបញ្ជាក់ម្តងហើយម្តងទៀតថា សង្រ្គាមនិងការប៉ះទង្គិចមិនត្រឹមតែបណ្តាលឱ្យបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិដោយផ្ទាល់តែប៉ុណ្ណោះទេ ហើយក៏នឹងធ្វើឱ្យការអភិវឌ្ឍផ្អាកដំណើរការដែលធ្វើឱ្យសមិទ្ធផលនៃសេដ្ឋកិច្ចសង្គមបាត់បង់ទាំងស្រុង។ ហេតុនេះបានជាការគាំពារសន្តិភាពមិនត្រឹមតែជាភារកិច្ច ហើយក៏ជាជម្រើសដ៏ចាំបាច់របស់មនុស្សជាតិក្នុងការរស់រាននិងអភិវឌ្ឍន៍។

ក្រឡេកមើលការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនមានមូលដ្ឋានដ៏ជ្រាលជ្រៅមកពីហ្សែនអរិយធម៌រួមរស់ដោយចុះសម្រុងគ្នារបស់ប្រជាជាតិចិន។ជាង២ពាន់ឆ្នាំមុន ផ្លូវសូត្របានតភ្ជាប់ខាងលិចនិងខាងកើតដោយកិច្ចសហប្រតិបត្តិការ ដែលទទួលផលប្រយោជន៍គ្នាទៅវិញទៅមកជំនួសឱ្យអំពើហិង្សា។ជាង៦រយឆ្នាំមុន វត្ថុដែលលោកZheng Heនាំទៅដល់តំបន់អាស៊ីអាគ្នេយ៍គឺប៉សឺឡែននិងក្រណាត់សូត្រ បន្សល់ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរដោយស្មើភាព។ប្រពៃណីដែលចាត់ទុកការរួមរស់ដោយចុះសម្រុងគ្នាជារឿងសំខាន់បែបនេះបានធ្វើឱ្យប្រទេសចិនប្រែសន្តិភាពទៅជាការអភិវឌ្ឍប្រទេសជាតិរួមបញ្ចូលមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពទៅក្នុង«រដ្ឋធម្មនុញ្ញ»និង«លក្ខន្តិកៈបក្សកុម្មុយនីស្តចិន»ដែលបានក្លាយទៅជាអត្តសញ្ញាណមូលដ្ឋានរបស់ទំនើបកម្មតាមបែបផែនចិន វាខុសគ្នាពីរូបមន្តពង្រីកដោយអាណានិគមរបស់លោកខាងលិច។

អត្រារួមចំណែករបស់ប្រទេសចិននាពេលបច្ចុប្បន្នក្នុងកំណើនសេដ្ឋកិច្ចពិភពលោក
គិតជាមធ្យមរៀងរាល់ឆ្នាំច្រើនជាង៣០%ដែលជាទីផ្សារនាំចូលធំទី២លើពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា បានក្លាយទៅជាកត្តាស្ថិរភាពរបស់កំណើន
សេដ្ឋកិច្ចសកល។ការអនុវត្តជាក់ស្តែងនិងសមិទ្ធផលនៃការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនបានបំបែកឡូស៊ីករបស់លោកខាងលិចដែលថាយុត្តិធម៌មានតែសម្រាប់អ្នកខ្លាំង ហើយប៉ះនឹងអ្នកខ្លាំងចាំបាច់ត្រូវតែខ្លាំងពូកែ បានបញ្ជាក់ថាប្រទេសកំពុងអភិវឌ្ឍន៍អាចឆ្លងតាមការជ្រើសរើសដោយម្ចាស់ការនិងធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាពសម្រេចបានទំនើបកម្ម ហើយក៏បានបង្កើតទ្រឹស្តីអភិវឌ្ឍន៍សកលឡើងវិញដែលយកការពិគ្រោះពិភាក្សាគ្នាការកសាងគ្នានិងការចែករំលែកគ្នាមកជំនួសល្បែងផលបូកសូន្យ។

ឈរលើរយៈពេលសំខាន់នៃខួប៨០ឆ្នាំនៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន គុណតម្លៃនៃការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនកាន់តែមានភាពលេចធ្លោពោល គឺទស្សនៈនេះមិនត្រឹមតែការពារដល់ឱកាសអភិវឌ្ឍន៍នៃប្រទេសចិនហើយក៏ជាគោលដៅដែលមនុស្សជាតិខិតខំប្រឹងប្រែង ដើម្បីសន្តិភាពនិងវិបុលភាពរួម។ក្នុងបរិបទដែលសភាពការណ៍ប្រែប្រួលដែលកម្រជួបមួយរយឆ្នាំជឿជាក់ថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវការអនុវត្តដោយខ្លួនផ្ទាល់និងទស្សនៈអភិវឌ្ឍដោយសន្តិភាពរួមជាមួយគ្រប់ប្រទេសនានាលើពិភពលោក ដើម្បីធ្វើឱ្យខ្យល់អាកាសនៃសន្តិភាពកាន់តែស្រស់ថ្លា និងពន្លឺថ្ងៃនៃការអភិវឌ្ឍន៍គ្របដណ្តប់លើពិភពលោកកាន់តែធំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង