**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ

រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (WB) ដឹកនាំដោយលោកស្រី Amal Talbi

ភ្នំពេញ÷នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Amal Talbi ប្រធានកម្មវិធីសកលសម្រាប់វិស័យធនធានទឹកសម្រាប់កសិកម្មនៃធនាគារពិភពលោក(WB) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារពិភពលោក(WB) ព្រមទាំងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារពិភពលោក(WB) សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិជាមួយក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងអភិវឌ្ឍន៍នានាដូចជា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP) គម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា(CASDP) និងការគាំទ្រការបង្កើតគម្រោងសម្រាប់គម្រោងទន្លេសាប ជាដើម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូធនាគារពិភពលោកអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ទៅដល់វិស័យឯកជន ដើម្បីចូលរួមការអភិវឌ្ឍលើគ្រប់វិស័យ តាមយន្តការការចូលរួមពីវិស័យឯក និងភាពជាដៃគូរវាងរដ្ឋនិងឯកជន(ភ.រ.ជ.) ហើយថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយម ក៏បានបង្កើតអង្គភាពគ្រប់គ្រងគម្រោងភាពជាដៃរវាងរដ្ឋនិងឯកជនលើហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹកផងដែរ ដើម្បីទាក់ទាញវិស័យឯកជនចូលរួមវិនិយោគលើការងារប្រតិបត្តិការនិងថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្ដល់សេវាផ្គត់ផ្គង់ទឹកស្រោចស្រពប្រកបដោយនិរន្តរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារធនាគារពិភពលោក(WB) និងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំការគាំទ្រពីធនាគារពិភពលោកលើការសិក្សាម៉ូដែលគំរូនៃការចូលរួមពីវិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលសមស្របសម្រាប់បរិបទប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ព្រមទាំងការអនុវត្តគំរូគម្រោងសាកល្បងនៃការចូលរួមរបស់វិស័យឯកជនក្នុងម្រោងកែលម្អសន្តិសុខទឹកកម្ពុជា​(CaWSIP) របស់ធនាគារពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង