រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំទីលានទុកដាក់សំរាម នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ជាក់ ម៉េង ហ៊ាង អភិបាលខេត្តស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំទីលានទុកដាក់សំរាម នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកអភិបាលរង ក្រុង អង្គការ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ ខ អគាររដ្ឋបាលខេត្ត៕

