លោកជំទាវ ដាំ ដារីនី អញ្ជើញចូលរួមក្នុងកម្មវិធី “ រួមគ្នាដើម្បីកុមារអូទីស្សឹម” ក្នុងការរត់ជាមួយកុមារអូទីស្សឹមដេីម្បីសន្តិភាព

ភ្នំពេញ៖នាថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធី “ រួមគ្នាដើម្បីកុមារអូទីស្សឹម” ក្នុងការរត់ជាមួយកុមារអូទីស្សឹមដេីម្បីសន្តិភាព។
“Rise for Autism” រៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់សហគមន៍អំពីអូទីស្សឹមដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងបង្ហាញពីវិធីសាស្ត្រដែលអាចគាំទ្របុគ្គលដែលមានអូទីស្សឹម កាត់បន្ថយការរើសអើង ជួយបំបាត់ការភ័យខ្លាច និងការរើសអើងដែលជំរុញឱ្យមានសង្គមមួយដែលទទួលស្គាល់ និងផ្តល់តម្លៃដល់បុគ្គលដែលមានអូទីស្សឹម ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាដ៏មានតម្លៃមួយសម្រាប់បុគ្គលដែលមានអូទីស្សឹម និងក្រុមគ្រួសាររបស់ពួកគេដោយពួកគេអាចចែករំលែកពី បទពិសោធន៍ ស្វែងរកដំបូន្មានក៏ដូចជាជំនួយផ្សេងៗ។


