**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីប្រកាសបំពេញបន្ថែម ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារយុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ស្រុកតំបែរ: ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ អញ្ជើញជាអធិបតីពិធីបំពេញបន្លែម និងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល តែងតាំង រៀបចំសមាសភាព ក្រុមលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុមការងារទទួលបន្ទុក ការងារយុវជនគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំនួន៣ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលោកជំទាវ ឡេង សុខា លោកជំទាវ នី ចាន់ ធីតា អនុប្រធានក្រុមការងារគណបក្សខេត្ត ត្បូងឃ្មុំ ចុះមូលដ្ឋានស្រុកតំបែរ និងអស់លោក លោកស្រី ជាសមាជិក ក្រុមការងារគណបក្សជាច្រើនរូប នៅទីស្នាក់ការគណបក្សស្រុកតំបែរ នាថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៥

មុននឹងចាប់ផ្តើមកម្មវិធី ឯកឧត្តម ប្រធានក្រុមការងារ បានអញ្ជើញដឹកនាំ អង្គពិធី គោរពវិញ្ញាណក្ខន្ធ វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានពាំនាំការនូវផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

ចំពោះជម្លោះ នៅតាមព្រំដែនកម្ពុជា-សៀមដែលបង្កឡើងដោយទាហានសៀម ឯកឧត្តម ប្រធានក្រុមការងារ បានអំពាវនាវដល់ អង្គពិធីទាំងមូល សូមបន្តជឿជាក់ និងគាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី គឺរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដម ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សស្រុក ឃុំ ភូមិ យុវជនគណបក្សដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។

ទន្ទឹមនិងនេះ ដើម្បីធានាប្រៀបឈ្នះនិងទទួលបានជោគជ័យពេលបោះឆ្នោតខាងមុខគឺត្រូវយកចិត្តទុកដាក់ចំពោះសមាជិកដែលគ្រប់អាយុបោះឆ្នោតដើម្បីរក្សាឲ្យបានសមាជិកម្នាក់គឺសម្លេងឆ្នោតមួយសន្លឹករបស់គណបក្សប្រជាជនយើង។

នាឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានប្រគល់សេចក្តីសំរេចជូនដល់ ក្រុមការងារក្រុមលេខាធិការដ្ឋានស្រុក ក្រុមការងារឃុំត្រពាំងព្រីង,ឃុំគោគស្រុក,ឃុំសេដា និងក្រុមការងារយុវជនស្រុក និងចែកជូនថវិកា ជូនដល់ គណបក្សស្រុក យុវជនគណបក្សស្រុក និងអ្នកចូលរួមទាំងអស់ផងដែរ ។
បន្ទាប់មក ឯកឧត្ដមចាយ បូរិន និងក្រុមការងារបានអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែក និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនមាណែតជូនកងទ័ពវរៈ២១៣ ដែលកំពង់សម្រាក់ព្យាបាលជម្ងឺនៅមន្ទីពេទ្យបង្អែកតំបែរ ខេត្តត្បូងឃ្មុំ ៕

អត្ថបទដែលជាប់ទាក់ទង