ឯកឧត្ដម សុខ វាសនា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មារធិកាទី៥នៃព្រឹទ្ធសភា

ភ្នំពេញ÷នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មារធិកាទី៥នៃព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មាធិការទី៥ និងគណៈប្រតិភូគណៈកម្មាធិការទី៥នៃព្រឹទ្ធសភា នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ធ្វើសេចក្តីរាយការណ៍អំពីការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានអន្តោប្រេវេសន៍ រួមមាន៖
-របាយការណ៍ប្រចាំឆ្នាំ២០២៤ និងរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៥
-វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អន្តោប្រវេសន៍ថ្មី
-ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគ
-ការងារគ្រប់គ្រងការចេញ-ចូលប្រទេស
-ការងារគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេស
-ការងារអធិការកិច្ចហត្ថពលកម្មបរទេស
-ការងារគ្រប់គ្រងជនភៀសខ្លួន
-ការងារស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តនីតិវីធី
-ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងបញ្ហាប្រឈមផ្សេងៗ។

