កូនសិស្សអាយុ១៣ឆ្នាំម្នាក់នៅប្រទេសថៃ ដែលមានម្តាយជាជនជាតិខ្មែរ ត្រូវប៉ូលិសថៃចាប់ខ្លួននៅខេត្ត Surin ក្រោមការចោទប្រកាន់ជាជនអន្តោប្រវេសន៍ខុសច្បាប់

បាងកក៖ គ្រូបង្រៀនម្នាក់នៅខេត្ត Surin នៃប្រទេស បាន អះអាងថា មានការចាប់ខ្លួនកូនសិស្សអាយុ១៣ឆ្នាំម្នាក់ ក្រោមការចោទប្រកាន់ថា ក្មេងម្នាក់នោះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា បានបញ្ជាក់ថា កូនសិស្សរូបនោះ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកចុងជាជនជាតិថៃ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅឯសាលារៀន កាលពីថ្ងៃពុធ ដើម្បីគ្រោងបណ្តេញចេញពីប្រទេស។
ឆ្លើយតបហេតុការណ៍ខាងលើ រដ្ឋមន្រ្តីក្រសួងអប់រំថៃ លោកស្រី Narumol Pinyosinwat បានចេញមុខបង្ហាញការស្តោកស្តាយ ហើយបានសង្កត់ធ្ងន់អំពីការប្តេជ្ញារបស់ក្រសួងចំពោះគោលការណ៍មនុស្សធម៌។
លោកស្រីបានកត់សម្គាល់ថា ក្រោមគោលការណ៍នេះ កូនសិស្សម្នាក់នោះ ត្រូវបានចុះឈ្មោះឱ្យទទួលការសិក្សាតាមរយៈការិយាល័យគណៈកម្មការរអប់រំមូលដ្ឋាន (OBEC) ដែលបានទទួលបន្ទុកចំពោះការគាំទ្ររូបគេ។
លោកស្រីរដ្ឋមន្រ្តី បានទទួលស្គាល់ ក្តីបារម្ភរបស់គ្រូបង្រៀនខាងលើ ហើយយល់ច្បាស់ថា គូ្រម្នាក់នោះដែលទំនងជាមិនច្បាស់ថា ខ្លួនអាចជួយកូនសិស្សដោយរបៀបណា ក៏បានព្យាយាមស្វែងរកយុត្តិធម៌ឱ្យរូបគេ តាមរយៈបណ្តាញទំនាក់ទំនងសង្គម។
ឭលោកស្រី Pinyosinwat បានសន្យាថា នឹងពិនិត្យឱ្យហ្មត់ចត់ចំពោះករណីនេះ ហើយនឹងរិះរកជម្រើសផ្លូវច្បាប់របស់ក្រសួង ដើម្បីជួយដល់រូបគេបន្ថែមទៀត៕

