ខេត្តតាកែវ ទទួលបានរោងចក្រចំនួន ០៤បន្ថែមទៀត ក្នុងនោះមានស្រុកបាទី ចំនួន ០៣ និងស្រុកត្រាំកក់ ចំនួន ០១

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ ដឹកនាំដោយ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ តំណាង ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងស្នេីសុំវិនិយោគបង្កើត រោងចក្រចំនួន ០៤ទីតាំង មានដូចខាងក្រោម៖
១/ រោងចក្រផលិតកាបូប កាបូបយួរដៃ សម្ភារៈធ្វើដំណើរ និងសម្ភារៈបន្ទាប់បន្សំ របស់ក្រុមហ៊ុន ជាំងហ៊ួយ ប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។
២/ រោងចក្រផលិតសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុន អ៊ីហ្សេត ផេក ឯ.ក ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
៣/ រោងចក្រផលិត និងផ្គុំដំឡើងគ្រោងទ្វារ គ្រោងបង្អួច គម្របគ្រោង កែច្នៃអាលុយមីញ៉ូម និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្សុងជីន អាលុយមីញ៉ូម (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
៤/ រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ របស់ក្រុមហ៊ុន យ៉ាវស៊ីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ៕

