**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏មានសារៈសំខាន់មួយដែលរួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការកំណែទម្រង់រដ្ឋបាលសាធារណៈ


សៀមរាប៖ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “ស្របពេលកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មឌីជីថល ត្រូវបានធ្វើឡើងយ៉ាងសកម្ម ដោយគ្រប់តួអង្គនៃក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងអភិក្រម«ធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏មានសារៈសំខាន់បំផុតមួយនៃការរួមចំណែកពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលបានធ្វើជាបន្ត បន្ទាប់ ដោយរាជរដ្ឋាភិបាលនីតិកាលមុនៗ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។”

បន្ថែមលើការលើកឡើងបែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកការងារកែទម្រងរដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី បាននិង កំពុងបន្តកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈជាមួយឆន្ទៈនយោបាយមុតស្រួចប្រកប ដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ ដោយកំណត់គោលដៅអាទិភាព ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការដាក់ចេញវិធានការគន្លឹះចំនួន៣។

“ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រៅពីជំរុញយ៉ាងសកម្មលើការធ្វើឌីជីថលូបនីយកម្មក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ កំពុងប្រើប្រាស់ជាប្រចាំនូវបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារកែទម្រង់ ស្របតាមទស្សនវិស័យដ៏មុតស្រួច របស់រាជរដ្ឋាភិបាល ក្នុងនោះបច្ចេកវិទ្យាឌីជីថល បានក្លាយជាថ្នាលព័ត៌មានវិទ្យាដ៏មានសារៈសំខាន់ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដូចបានលើកខាងលើ។” […] តួយ៉ាងមានដូចជា ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដើម្បីគាំទ្រការប្រឡងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ការគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធឌីជីថល រួមទាំងការគ្រប់គ្រងអត្តសញ្ញាណប័ណ្ណ និងប្រាក់បៀវត្សមូលដ្ឋានរបស់មន្ត្រី, ប្រព័ន្ធព័ត៌មានមន្ត្រីរាជការតាមឧបករណ៍វៃឆ្លាត, និងប្រព័ន្ធតាមដានឯកសារមុខងារសាធារណៈ ព្រមទាំងផ្ទាលឌីជីថលគាំទ្រដល់ការបណ្តុះបណ្តាល និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង តាមក្រសួង ស្ថាប័នថ្នាក់ជាតិ វិស័យអប់រំ និងសុខាភិបាលនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកអាស៊ាន គឺពិតជាមាន សារៈសំខាន់ ជាពិសេសនាឱកាសនេះ ក្នុងវិស័យមុខងារសាធារណៈ ដែលយើងត្រូវ បន្តរៀបចំជាវេទិកាកម្រិតតំបន់ ដើម្បីរួមគ្នាកសាងសមត្ថភាព ចែករំលែកផ្លាស់ប្តូរគ្នា ទៅវិញទៅមកពីឧត្តមានុវត្តន៍ និងចំណេះដឹងបច្ចេកវិទ្យាទំនើបៗ ឆ្ពោះទៅការប្រើប្រាស់ និងចាប់យកឱ្យបានជាអតិបរិមានូវកាលានុវត្តភាព និងសក្តានុពលបច្ចេកវិទ្យាឌីជីថល នៅក្នុងកិច្ចការរដ្ឋបាលសាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង