**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អភិបាលខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ ការរៀបចំប្រព័ន្ធលូទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ក្នុងក្រុងសំពៅពូន

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ការរៀបចំប្រព័ន្ធលូទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ការរបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការដាក់តាំងផ្សាយពាណិជ្ជកម្ម ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល។

ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវ និងលូទឹកភ្លៀង ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងសំពៅពូន នេះដែរ ឯកឧត្តម គួច ចំរើន បានណែនាំដល់អ្នកសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀង ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស និងឱ្យរួចរាល់តាមផែនការដែលបានកំណត់ ពិសេសត្រូវធានាថា ផ្លូវ និងប្រព័ន្ធលូនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។

ជាមួយក្នុងនេះផងដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ កំពុងប្រកបរបរនៅអមសងខាងផ្លូវដែលកំពុងសាងសង់ និងដាក់ប្រព័ន្ធលូ ដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមសហការល្អជាមួយមន្ត្រីបច្ចេកទេសសាងសង់ផ្លូវ ដែលធ្វើឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀងនេះ។

ឯកឧត្តមបន្ថែមថា នៅពេលនេះយើងប្រឈមនិងបញ្ហាក្នុងរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលផ្លូវ និងប្រព័ន្ធលូបានសាងសង់រួចហើយ នោះក្រុងសំពៅពូន នឹងក្លាយជាទីក្រុងមួយដ៏ស៊ីវិល័យ មានហេដ្ឋារចនាសម្ព័ន្ធស្អាត មានសណ្ដាប់ធ្នាប់ របៀបរៀបរយ ផ្លូវធំទូលាយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសអ្នកវិនិយោគនានា មកវិនិយោគនៅក្រុងសំពៅពូន ធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុងសំពៅពូន ខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំពៅពូន មានជីវភាពធូរធារបន្ថែមពីលើនេះមួយកំរិតទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង