**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់ ករណីកាន់កាប់អាវុធដោយខុសច្បាប់ និងសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន០៣នាក់ ករណី កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ច្បាប់ (អាវុធខ្លី)មានសម្ភារសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាថ្ងៃទី២០ខែសីហាវេលាម៉ោង២០នឹង០០នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយ
គណៈបញ្ជាការឯកភាពខណ្ឌកំបូលបាន ត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ៤ដោយធ្វើការ ត្រួតពិនិត្យរថយន្ត១គ្រឿងម៉ាកToyota Alphardបើកបរដោយជនជាតិខ្មែរនៅក្នុងរថយន្តមានគ្នាចំនួន ០២នាក់ ខណៈនោះសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ១មានសម្ភារៈ មួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិតទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ ហើយបន្តស្រាវជ្រាវលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥ និង ៣០នាទី សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០៣នាក់ នៅផ្ទះលេខC០៥ ផ្លូវលេខ០១ បុរីអេស អិន អូ ភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ អាវុធខ្លី ០១ដើមម៉ាក ZORAKI M906T លេខA3YZR17YSO1-2400144 ,បង់ចំនួន ០១ ,គ្រាប់ចំនួន ០៤គ្រាប់ លេខ៣២, ស៊ីឡង់សឺចំនួន ០១,កុំព្យូទ័រ
លេបថប ចំនួន ០១គ្រឿង ,ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង , ជញ្ជីងសម្រាប់ថ្លឹង. ថ្នាំញៀនចំនួន ០២គ្រឿង (តូច ០១,ធំ ០១),លេបថប ចំនួន ០១គ្រឿង ម៉ាកLENOVO ពណ៌ខ្មៅ, ម្សៅក្រាមពណ៌សថ្លាមួយចំនួនតូច ,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ចូកគ្រឿងញៀនចំនួន ០២,PASSPORT ចំនួន ០១,បណ្ណបើកបរចំនួន ០១សន្លឹក,កាតជនជាតិចិនចំនួន ០២សន្លឹក, កាតជនជាតិវៀតណាមចំនួន ០១សន្លឹក,ថង់ប្លាស្ទិចមួយចំនួន បំពង់ទុយោ មួយចំនួន, ដំបងឆក់ចំនួន០២ ខ្នោះចំនួន០២ ស្ព្រាយបាញ់ភ្នែក ចំនួន០៦ កំប៉ុង.វិទ្យុទាក់ទងចំនួន០២គ្រឿង ខ្សែរិតពីជ័រ ០១ថង់និងដំបងដែករលាស់០១ផងដែរ។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនចំនួន ០៣នាក់ និងវត្ថុតាងត្រូវបានបញ្ជូន យកមកសាកសួរ និងបន្តនីតិវិធីទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង