**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ

សាកលវិទ្យាល័យជាតិមានជ័យ រៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនិស្សិត នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣

បន្ទាយមានជ័យ៖ ក្រោមកិច្ចសហការ និងការគាំទ្រពីសហគ្រិនខ្មែរ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំកម្មវិធីរូអាជីវកម្មនិស្សិត នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ដែលមាននិស្សិតចូលរួមចំនួនប្រមាណ៣០នាក់ចូលរួមប្រកួតប្រជែង បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះលើកទី១ ក្រោមវត្តមានលោក ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និង គណៈកម្មការវាយតម្លៃពីមន្ទីរពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេងខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្ត្រាចារ្យ ក្រុមនិស្សិតបេក្ខជន និស្សិតប្រមាណជិត១៥០នាក់ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ សាកលវិទ្យាល័យជាតិមានជ័យ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ រៀបចំកម្មវិធីបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ សម្រាប់ផ្តល់ចំណេះដឹង និងគំនិតច្នៃប្រឌិតផ្សេងៗអោយមានគំនិតសហគ្រិនភាព និងបានជម្រុញដល់និស្សិតអោយមានការរៀបចំគំរូអាជីវកម្មថ្មី  និងទទួលការរៀនសូត្របន្ថែមពីគ្រូបង្វឹករបស់យើងទាក់ទងការរៀបចំផែនការអាជីវកម្ម និងការផលិតផលគម្រូលើវិស័យកសិកម្ម និងបច្ចេកវិទ្យា។

ឯកឧត្ដម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធគម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល ហើយកម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជាប់ព្រំប្រទល់ផងដែរ។

លោកបន្ថែមថា កម្មវិធីនេះគឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និងវិស័យឯកជនជាដើម។ ក្រុមនិស្សិតឆ្នើមដែលទទួលបានជ័យលាភី នឹងមានឱកាសទៅចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurCamp រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១២ រហូត ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផ្សេងៗទៀតប្រមាណ៣០០នាក់។

សូមបញ្ជាក់ថា ក្រុមដែលទទួលបានជ័យលាភីលេខ១ ក្រុមប៉ាតេភូមិខ្មុំ គម្រូអាជីវកម្ម ប៉ាតេសាច់មាន់ ទទួលបានទឹកប្រាក់៣,៦០០,០០០រៀល, លេខ២ ក្រុមTARO Coffee គម្រូអាជីវកម្ម កាហ្វេត្រាវ ទទួលបានទឹកប្រាក់២,៨០០,០០០រៀល, លេខ៣ ក្រុម E-Farmer គម្រូអាជីវកម្ម Ecomii-សាប៊ូដំឡូងមី ទទួលបានទឹកប្រាក់២,០០០,០០០រៀល។ ចំពោះក្រុមនិស្សិតជ័យលាភី៣ក្រុមត្រូវបានជ្រើសរើសដើម្បីទទួលបានពានរង្វាន់ និងមានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលធុរៈកិច្ចថ្មីក្នុងកម្មវិធី UnipreneurSprint តាមអនឡាញរយៈពេល៤សប្តាហ៍មុននឹងពួកគេទៅបន្តការប្រកួតប្រជែងថ្នាក់ជាតិ (Unipreneur National Challenge ) ដើម្បីទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Awards Night ពីសហគ្រិនខ្មែរ (Khmer Enterprise) នៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង