**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សេចក្តីរាយការណ៍អំពីជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ បានទៅដល់ដៃលោក ដូណាល់ ត្រាំ ហើយ

សេចក្តីរាយការណ៍អំពីជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ដែលរៀបចំចងក្រងដោយលោក ហ្ការី ហ្រ្វាន់ឈី (Gary Franchi) ប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានប្រធានាធិបតីអាម៉េរិក និងលោក មៃឃើល អាល់ហ្វារ៉ូ (Alfaro) ទីប្រឹក្សារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទៅដល់ដៃលោក ដូណាល់ ត្រាំ ហើយ។

លោក អាល់ហ្វារ៉ូ បានចុះមកកម្ពុជាផ្ទាល់ ខណៈលោក ហ្រ្វាន់ឈី ជួយផ្សព្វផ្សាយបន្ត។ ក្រៅពីរឿងបញ្ចូនសេចក្តីរាយការណ៍ទៅលោក ដូណាល់ ត្រាំ លោក ហ្រ្វាន់ឈី ក៏បានប្រកាសដែរថា ខ្លួនលោកផ្ទាល់ និងលោក អាល់ហ្វារ៉ូ ត្រូវបានប្រទេសថៃដាក់ចូលទៅក្នុងបញ្ជីខ្មៅជាផ្លូវការ បន្ទាប់ពីលោកទាំង២ បានផ្សព្វផ្សាយពីជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ហើយការផ្សព្វផ្សាយទាំងនោះ បានទៅដល់មនុស្សរាប់លាននាក់លើពិភពលោក។ ក្នុងការផ្សព្វផ្សាយពីជម្លោះកម្ពុជា-ថៃនេះ លោកទាំង២បានប្រើពាក្យដូចគ្នាថា «ថៃឈ្លានពានកម្ពុជា»។

អ្នកកាសែតដែលកាន់តំណែងជាប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានអាម៉េរិក លោក ហ្វ្រាន់ឈី បានសរសេរប្រាប់ពិភពលោកយ៉ាងដូច្នេះថា៖«ប្រទេសថៃ អាចដាក់ពួកយើងទាំង២ចូលក្នុងបញ្ជីខ្មៅ និងអាចបង្ខូចកេរ្តិ៍ឈ្មោះពួកយើងបាន ប៉ុន្តែមិនអាចលុបបំបាត់ការពិតក្នុងរបាយការណ៍របស់ពួកយើង ដែលបានបញ្ជូនទៅលោកប្រធានាធិបតីអាម៉េរិកឡើយ ដើម្បីជួយជំរុញឱ្យមានកិច្ចសន្ទនាសន្តិភាព[រវាងកម្ពុជា-ថៃ»។

លោក ហ្វ្រាន់ឈី ថែមទាំងអះអាងថា បន្ទាប់ពីបានពិនិត្យមើលវីដេអូរបស់លោក អាល់ហ្វារ៉ូ ដែលចុះរាយការណ៍ផ្ទាល់ដល់ព្រំដែនកម្ពុជា លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដាក់ចេញលក្ខខណ្ឌឱ្យកម្ពុជា-ថៃជ្រើសរើស គឺ ត្រូវត្រឡប់ទៅរកតុចរចា ឬចង់ឱ្យអាម៉េរិកដើរចេញ ឬក៏ត្រូវប្រឈមការដំឡើងពន្ធពីអាម៉េរិក។ គួររំលេចត្រង់កន្លែងនេះបន្តិចថា ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយអ្នកកាសែតរបស់ Fox News កាលពីថ្ងៃទី១៦ ខែសីហា លោក ដូណាល់ ត្រាំ បានលើកឡើងថា បើការខិតខំរបស់លោកក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជា-ថៃមិនទទួលបានលទ្ធផល លោកនឹងដើរចេញ។

មកនិយាយពីបេសកកម្មរបស់លោក អាល់ហ្វារ៉ូ! លោក បានមកដល់កម្ពុជាកាលពីថ្ងៃទី១៥សីហា ហើយចុះទៅដើរមើលតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យទាំងយប់ ដោយមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក។ តាមរយៈការផ្សាយផ្ទាល់នោះ លោក បាននិយាយ និងបង្ហាញពីការបំផ្លិចបំផ្លាញនានាដោយកងទ័ពថៃ បន្លាលួសដាក់ចូលក្នុងដែនដីកម្ពុជាដោយកងទ័ពថៃ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលត្រូវរស់នៅក្នុងតង់ ដោយសារបន្លាលួសព័ទ្ធផ្ទះរបស់ពួកគាត់។ លោកក៏បានលើកឡើងពីការចាប់កងទ័ពកម្ពុជាពីសំណាក់កងទ័ពថៃផងដែរ ហើយមកដល់ពេលនេះ កងទ័ពកម្ពុជា១៨រូប កំពុងជាប់ឃុំឃាំងក្នុងប្រទេសថៃនៅឡើយ។

ក្នុងការផ្សាយផ្ទាល់នោះ លោក អាល់ហ្វារ៉ូ បានប្រើពាក្យចំៗថា កងទ័ពថៃ បានឈ្លានពានកម្ពុជា ហើយថែមទាំងចាត់ទុកកងទ័ពថៃ ថាបានប្រមាថដល់លោក ដូណាល់ ត្រាំ ដែលខំជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោក ហ្វ្រាន់ឈី ឯណោះវិញ បានអត្ថាធិប្បាយតាមការផ្សាយព័ត៌មានរបស់ខ្លួនថា អ្វីដែលលោក អាល់ហ្វារ៉ូ បង្ហាញ និងនិយាយពីជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ គឺជាការបើកបង្ហាញការពិត។ បើតាមលោក ហ្វ្រាន់ឈី ក្នុងអំឡុងមានវត្តមាននៅកម្ពុជា លោក អាល់ហ្វារ៉ូ មិនត្រឹមតែជួបមន្រ្តីជាន់ខ្ពស់នោះទេ ថែមទាំងបានពិភាក្សាតាមទូរសព្ទជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងស្រ្តីទី១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៀតផង។

លោក ហ្វ្រាន់ឈី ថ្លែងថា ក្នុងនាមជាអ្នកកាសែតដែលរាយការណ៍ចេញពីសេតវិមានប្រធានាធិបតីអាម៉េរិក និងអង្គការណាតូ លោកត្រូវប្រាកដថា សំឡេងប្រជាជនកម្ពុជា ត្រូវបានដឹងឮ។ លោក បើកបង្ហាញឱ្យដឹងថា ដោយសារផ្សព្វផ្សាយពីជម្លោះព្រំដែនកម្ពុជា-ថៃនេះ កងទ័ពថៃ ក៏បានធ្វើយុទ្ធនាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក និងលោក អាល់ហ្វារ៉ូ ដោយហៅរូបលោក ថាគ្រាន់តែជាអ្នកបង្កើតមាតិការក្នុងយូធូប (ឬយូធូបឺ) ហើយហៅលោក អាល់ហ្វារ៉ូ ថាជាអ្នកបញ្ចុះបញ្ចូលទទួលប្រាក់កម្រៃពីកម្ពុជា។

លោកវាយបកទៅថៃវិញបែបនេះថា៖«បំណងរបស់ពួកគេ គឺច្បាស់ហើយ ពួកគេ ធ្វើឱ្យពួកយើងខូចតម្លៃ ដើម្បីកប់ការពិត [មិនឱ្យគេដឹងឮ]។ នៅពេលបរាជ័យ ពួកគេ ក៏បញ្ចូលឈ្មោះពួកយើងទាំង២ទៅក្នុងបញ្ជីខ្មៅ ដើម្បីធ្វើឱ្យការរាយការណ៍របស់ពួកយើង ប្រែជាស្ងប់ស្ងាត់វិញ ប៉ុន្តែការពិតនៅតែត្រូវបានលាតត្រដាង»៕

អត្ថបទដែលជាប់ទាក់ទង