ឧត្តមសេនីយ៍ឯក សុខ វាសនា ជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម San Oo អគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ជំនួបពិភាក្សា គឺផ្តោតសំខាន់លើទំនាក់ទំនងការងារអន្តោប្រវេសន៍ ប្រព័ន្ធផ្តល់ទិដ្ឋាការ និងការស្វែងយល់អំពីការអនុវត្តនីតិវិធីបញ្ជូនចេញចំពោះពលរដ្ឋមីយ៉ាន់ម៉ា ដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា និងត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស Online Scams នាពេលកន្លងមក៕

