**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឧត្តមសេនីយ៍ទោ អ៊ិន សុង ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំថ្ងៃ ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ និងផ្សព្វផ្សាយផែនការ ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភំ្នពេញ៖ ដោយទទួលបានការឯកភាព ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ និងផ្សព្វផ្សាយផែនការឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីលោកនាយការិយាល័យទាំង១១ មន្រ្តីនគរបាលយុត្តិធម៌ តាមបណ្តាក្រុមប្រតិបត្តិការ មន្រ្តីជំនាញទទួលការងាររដ្ឋបាល ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ ជាច្រើនរូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង បានមានប្រសាសន៍ថា ដោយមានការដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងបទបញ្ជា ០១ បប យ៉ាងហ្មត់ចត់ របស់រាជរដ្ឋាភិបាល គឺជាត្រីវិស័យចង្អុលទិសក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងគោលការណ៍ចង្អុលដឹកនាំដ៏មុតស្រួច និងមានភាពបត់បែនរស់រវើករបស់ ឯកឧត្តមអភិបន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានចាត់តាំងអនុវត្តភារកិច្ចស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំផែនការ សកម្មភាព និងកម្មវិធីការងារច្បាស់លាស់ ជាពិសេសការបើកប្រតិបត្តិការប្រកបដោយស្មារតី និងឆន្ទៈមោះមុតរបស់កងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការបោសសម្អាតបទល្មើសគ្រឿងញៀន។

ដើម្បីទទួលបានប្រសិទ្ធភាពលើការអនុវត្តភារកិច្ចបន្តទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដាក់ទិសដៅបន្តដូចខាងក្រោម ៖
១-បន្តអនុវត្តតាមផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងតាមគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព។

២-បង្កើនសកម្មភាពល្បាត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសតាមច្រកព្រំដែនគោក ទឹក អាកាស និងលម្ហសមុទ្រ ដើម្បីបង្ការ ទប់ស្កាត់ការលួចនាំចូល ចរាចរឆ្លងកាត់ នូវគ្រឿងញៀន និងសារធាតុគីមីផ្សំ។

៣-លើកកម្ពស់សមត្ថភាពជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវគោលដៅលួចលាក់កែច្នៃ សារធាតុញៀន។

៤-ជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅ ដែលមានហានិភ័យដូចជា ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លិបកំសាន្ត ខារ៉ាអូខេ និងតំបន់មិនរៀបរយ។ល។ ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា។

៥-ជំរុញការងារស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុក បង្កក រឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។

៦-ជំរុញធ្វើបច្ចុប្បន្នភាពដីកាដែលនៅសេសសល់ ហើយមានសុពលភាព ត្រូវស្រាវជ្រាវរករូបថត មុខសញ្ញា ស្នើសុំនិវេទន៍ក្រហម និងបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបង្កើនការស៊ើបអង្កេតមុខសញ្ញា ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន ជាពិសេសមុខសញ្ញាមេក្លោង និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។

៧-បង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនិងក្រៅ ប្រទេស។

៨-បង្កើនការអប់រំណែនាំ រំលឹកដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រមសីលធម៌ និង មនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនោះ យកចិត្តទុកដាក់ ក្នុងការលើកទឹកចិត្ត តាមរយៈការលើកសរសើរ ជូនរង្វាន់ចំពោះមន្ត្រីដែលមានស្នាដៃ ព្រមទាំងអនុវត្ត វិន័យ ឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះមន្ត្រីប្រតិបត្តិការ ដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង