**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មីយ៉ាន់ម៉ា បន្តបិទព្រំដែនជាមួយថៃ រថយន្តដឹកទំនិញកកស្ទះរាប់រយគ្រឿង!

បាងកក៖ បើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation លោក Jatuporn Buruspat រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយនៅថ្ងៃពុធ ទី២០ ខែសីហាថា មីយ៉ាន់ម៉ាបានបិទព្រំដែនជាបណ្ដោះអាសន្នរវាងទីក្រុង Myawaddy និងទីក្រុង Mae Sot ដើម្បីធ្វើអធិការកិច្ច ខណៈអាជ្ញាធរមីយ៉ាន់ម៉ា កំពុងដឹកនាំការត្រួតពិនិត្យលើការនាំចូលទំនិញ និងបង្កើនកិច្ចប្រឹងប្រែងបង្ក្រាបលើការរត់ពន្ធ ជាហេតុធ្វើឱ្យរថយន្ដ និងនាវាដឹកទំនិញជាច្រើនត្រូវជាប់គាំងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ។

បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ក្នុងទីក្រុង Yangon ដែលបានពិភាក្សាជាមួយក្រុមហ៊ុនឯកជននានា និងបណ្ដាក្រុមហ៊ុនឡូជីស្ទីគ វាមានការរំពឹងថា ព្រំដែននឹងបើកឡើងវិញប្រហែលជានៅថ្ងៃទី២១ ខែសីហា។ បន្ថែមពីលើនេះ មីយ៉ាន់ម៉ានឹងពង្រឹងវិធានការប្រឆាំងនឹងការរត់ពន្ធ ក្នុងនោះរួមមានការរឹតបន្តឹងត្រួតពិនិត្យលើអាជ្ញាបណ្ណនាំចូល។   «ដើម្បីដោះស្រាយបញ្ហាទំនិញថៃជាបន្ទាន់ដែលកំពុងជាប់គាំងនៅព្រំដែន ខ្ញុំបានណែនាំឱ្យនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសជួបជាមួយ អនុព័ន្ធពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា ក្នុងប្រទេសថៃ»។ នេះជាការគូសបញ្ជាក់របស់លោក Jatuporn Buruspat ដោយបន្ថែមថា «រាល់មុខទំនិញថៃដែលនាំចូលមីយ៉ាន់ម៉ា នឹងតម្រូវឱ្យមានអាជ្ញាបណ្ណនាំចូលត្រឹមត្រូវ ស្របទៅតាមច្បាប់របស់មីយ៉ាន់ម៉ា»។

គួរបញ្ជាក់ថា បើតាមភាគីថៃ មីយ៉ាន់ម៉ា បិទព្រំដែនព្រំដែនរវាងទីក្រុង Myawaddy និងទីក្រុង Mae Sot ព្រមទាំងបិទស្ពានមិត្តភាពលេខ២ថៃ-មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែសីហា ដោយមិនបានជូនដំណឹងជាមុន បានធ្វើឱ្យទំនិញថៃជាច្រើនត្រូវកកស្ទះនៅតាមប៉ុស្ដិ៍ព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង