គណៈកម្មការព្រំដែនរួមកម្ពុជា ស្នើឱ្យភាគីថៃធ្វើការរុះរើឧបករណ៍ដែលដាក់រំលោភនៅក្នុងទឹកដីកម្ពុជាចេញវិញ

ភ្នំពេញ៖ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា គណៈកម្មការព្រំដែនរួមកម្ពុជា បានស្នើឱ្យភាគីថៃធ្វើការរុះរើឧបករណ៍ដែលដាក់រំលោភនៅក្នុងទឹកដីកម្ពុជាចេញវិញ ព្រោះទង្វើនេះជាសកម្មភាពបាន រំលោភលើការកសាងទំនុកចិត្តគ្នា។
ឯកឧត្តម នង សាកល លើកឡើងថា ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសថៃកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពាជាតិកម្ពុជា បានប្រកាន់ភ្ជាប់ជានិច្ចនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀង ដោយភាគីទាំងពីរ។
ឯកឧត្តមបញ្ជាក់ថា “យើងជឿជាក់ថាជាមូលដ្ឋានរឹងមាំបំផុតសម្រាប់ការកសាងសន្តិភាពយូរអង្វែងសម្រាប់អ្នកទាំងអស់គ្នា។ ចំពោះការចោទប្រកាន់របស់ភាគីថៃ កម្ពុជាបានរំលោភ ចូលទឹកដីរបស់ខ្លួននោះខ្ញុំសូមបញ្ជាក់ថាអគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួមកម្ពុជាឬហៅថាJBC កម្ពុជាតាមរយៈក្រសួងការបទេសកម្ពុជានៅថ្ងៃទី១៩សីហា ឆ្នាំ២០២៥ បានដាក់ ជំទាស់មួយចំពោះសកម្មភាពរបស់កងកំម្លាំងប្រដាប់អាវុធ ដែលបានដាក់ពង្រាយរបងខ្សែលួស បំពាក់សំណាញ់ខៅ្ម ដាក់កង់ឡាននៅតំបន់មួយចំនួននៅព្រំដែនក្នុងទឹកដីកម្ពុជា”។
បើតាមឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថាក្នុងស្ថានការណ៍នេះ គណៈកម្មការJBC កម្ពុជាបានស្នើឱ្យថៃរុសរើឧបករណ៍ទាំងអស់ចេញពីតំបន់ ទាំងឡាយចេញពីទឹកដីកម្ពុជាដែលបានរំលោភ ដោយថៃ។ យើងយល់ឃើញថា សកម្មភាពទាំងនេះបានរំលោភ លើការកសាងទំនុកចិត្តគ្នា។ ដូច្នេះកម្ពុជា អំពាវនាវនិងស្នើឱ្យថៃគោរពពេញលេញនូវកាតព្វកិច្ចរួមគ្នា និងកាតព្វកិច្ចអន្តរជាតិទាំងអស់៕

