ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រុមការងារត្រួតពិនិត្យឡើងវិញ(RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងារ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រុមការងារត្រួតពិនិត្យឡើងវិញ(RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គនាយក អគ្គនាយករង ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងស្នងការនៃស្នងការដ្ឋានរាជធានី ខេត្តព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕

