អ្នកនាំពាក្យការពារជាតិ៖ សភាពការណ៍នៅតាមបន្ទាត់ព្រំដែននៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមានសភាពការណ៍ស្ងប់ស្ងាត់

ភ្នំពេញ៖ ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតចាប់តាំងពីម៉ោង១២ រំលងអាធ្រាតថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២៥ រហូតដល់ម៉ោង៦:00 នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែននៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមានសភាពការណ៍ស្ងប់ស្ងាត់ កងកម្លាំងរបស់យើង ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខានតែបាន។
