អភិបាលខេត្តតាកែវ ជួបសំណេះសំណាលនិងនាំយកនូវអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនប្រគល់ជូន នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចថ្មើរជើងលេខ៣១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្ត អញ្ជើញជួបសំណេះសំណាលនិងនាំយកនូវអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនប្រគល់ជូន នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរ:កងទ័ព ដែលបានលះបង់គ្រប់បែបយ៉ាង ជាពិសេសលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានបានឡើយ។
ឯកឧត្តម វ៉ី សំណាង បានមានប្រាសាសន៍បន្តថា គំរូវីរភាពព្រះអង់អាចក្លាហាន របស់កងទ័ពនៅសមរភូមិមុខ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅសមរភូមិក្រោយជាពិសេស ប្រជាពលរដ្ឋនៅខេត្តតាកែវទាំងមូល មានការគោរព ស្ងប់ស្ងែងហ្នឹងបាននាំគ្នារៃអង្គាសសម្ភារៈ ថវិកាគ្រប់បែបយ៉ាង នាំយកមកផ្ដល់ជូនអាជ្ញាធរខេត្ត ដើម្បីបន្តយកមកចែក ជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា សង្រ្គាម៥ថ្ងៃជាមួយទាហ៊ានឈ្លានពានសៀម បានធ្វើអោយ ប្រជាពលរដ្ឋទូទាំងប្រទេស ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ជាពិសេសគ្នាបរិច្ចាគសម្ភារៈ និងថវិកាផ្ដល់ជូនវីរ:កងទ័ពដ៍អង់អាចក្លាហានដែលប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន៕

