**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក ពូទីន និយាយជាមួយមេដឹកនាំបេឡារុស និងកាហ្សាក់ស្ថាន ដើម្បីធ្វើបច្ចុប្បន្នភាពអំពីការជួបគ្នារវាងរូបលោក ជាមួយលោកដូណាល់ ត្រាំ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយជាមួយមេដឹកនាំបេឡារុស និងកាហ្សាក់ស្ថាន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីការជួបគ្នារវាងរូបលោក ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលវិមានក្រឹមឡាំងថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន។

បន្ទាប់ពីជួបលោក ត្រាំ នៅរដ្ឋ Alaska លោក ពូទីន បានប្រាប់ក្រុមមន្រ្តីកំពូលៗរបស់លោកនៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃសៅរ៍ថា ជំនួបនោះគឺទាន់ពេល និងមានប្រយោជន៍ខ្លាំង ដោយមាននូវការជជែកអំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន «ដោយឈរលើមូលដ្ឋានត្រឹមត្រូវ» ដើម្បីដោះស្រាយដើមហេតុនៃវិបត្តិ។

អ្នកនាំពាក្យរបស់លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស បានឱ្យដឹងថា លោក ពូទីន បានប្រាប់ លោក Lukashenko ឱ្យបានយល់លម្អិតអំពីលទ្ធផលនៃជំនួប។ ចំណែកអ្នកនាំពាក្យរបស់ លោក Kassym-Jomart Tokaev ប្រធានាធិបតីកាហ្សាក់ស្ថាន និយាយថា ជំនួបរវាងលោក ពូទីន និងលោក ត្រាំ ជួយឱ្យភាគីអាមេរិកយល់ពីរុស្ស៉ីជាងមុន ជុំវិញ គោលជំហររបស់រុស្ស៉ីចំពោះអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ បានជួបគ្នាផ្ទាល់លើកដំបូងក្នុងរយៈពេល ៤ឆ្នាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងនៅវ៉ាស៉ីនតោន) និងជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៉ី-អាមេរិក ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕

អត្ថបទដែលជាប់ទាក់ទង