ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ ពីប្រទេសវៀតណាម

ភ្នំពេញ៖ នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ ពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលបានអញ្ជើញទៅចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម។

