**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលសម្រេចបានលេចធ្លោ ក្នុងរយៈពេល ៦ខែ ឆ្នាំនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានធនធានមនុស្ស ក្នុងឆមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសម្រេចបាន សមិទ្ធផលការងារសំខាន់ៗ ចំនួន៣ ក្នុងនោះ ទី១-ការងារដឹកនាំនិងគ្រប់គ្រងអង្គភាព ដើម្បីធានាឱ្យបានការងារដឹកនាំ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានធនធានមនុស្សតែងតែពង្រឹងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែរឹងមាំ ដោយពង្រឹងទៅលើរបៀបរបបធ្វើការ និងប្រព័ន្ធទំនាក់ទំនងការងារ ទី២-ការគ្រប់គ្រងមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌនិងការអភិវឌ្ឍសមត្ថភាព ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ដើម្បីគ្រប់គ្រងការប្រែប្រួលស្ថានភាពមន្ត្រីឱ្យបានច្បាស់លាស់ និងមានសុក្រឹត្យភាព ដោយធានាដល់ការបម្រើការងារជំនាញកាន់តែល្អប្រសើរ និងទី៣ -ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធសម្រាប់បម្រើការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ធ្វើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់ជាតិនគរបាលជាតិកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេងផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលមួយឆមាសនេះដែរ អគ្គនាយកដ្ឋានធនធានមនុស្ស បានបង្កើតឯកសារគតិយុត្តសម្រាប់បម្រើឱ្យការងារដឹកនាំ និងការងារកំណែទម្រង់ធនធានមនុស្សជាកិច្ចការចម្បងអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ។

យ៉ាងណាក៏ដោយ បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកដ្ឋានធនធានមនុស្ស បានជួបបញ្ហាប្រឈមចំនួន២ ទាក់ទងជំនាញឯកទេសបច្ចេកវិទ្យាឌីជីថល និងការបំពាក់សម្ភារៈបរិក្ខារបច្ចេកវិទ្យាទំនើប និងការងារកំណែទម្រង់តែងតែជួបការលំបាកនិងស្មុគស្មាញ។

ដើម្បីឈានទៅសម្រេចបានលទ្ធផលការងារសំខាន់ៗស្របតាមតួនាទីភារកិច្ចជូនក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ទៀតថា អគ្គនាយកដ្ឋានធនធានមនុស្សបានដាក់ចេញទិសដៅការងារបន្តចំនួន៤ ទី១-បន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីការងារសម្រាប់ឆមាសទី២ ដែលដកស្រង់ពីផែនការសកម្មភាពប្រចាំឆ្នាំនៃយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ទី២-បន្តខិតខំជំរុញការអនុវត្តការងារកំណែទម្រង់ធនធានមនុស្ស ទី៣-បន្តសិក្សាស្រាវជ្រាវ និងស្វែងយល់លិខិតបទដ្ឋានគតិយុត្តថ្មីៗ និងទី៤-បន្តអនុវត្តតាមគោលការណ៍ដឹកនាំនិងណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្សត្រូវបានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋាននេះ មានតួនាទី ភារកិច្ចសំខាន់ៗ ចំនួន៣ រួមមាន ១-ធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ដែលមាន មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងពន្ធនាគារ។ ២-ផ្ដួចផ្ដើមគំនិតរៀបចំបង្កើតនិងកែសម្រួលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារបុគ្គលិក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារដឹកនាំ ឱ្យឆ្លើយតបទៅនឹង ការងារកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។ ៣ -ពិនិត្យ និងផ្ដល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើសំណើពាក់ព័ន្ធនឹងការងារបុគ្គលិករបស់អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង