**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានមួយចំនួនធំ ខណៈពលករខ្មែរនៅបន្តចាកចេញពីថៃ

ភ្នំពេញ÷ដោយគិតត្រឹមវេលាម៉ោង៧:០០នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋភៀសសឹកពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ទៅលំនៅឋានខ្លួនជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ការចាកចេញពីប្រទេសថៃរបស់ពលករខ្មែរក៏នៅបន្តចូលមកកម្ពុជាជាបន្តបន្ទាប់ តែធូរស្បើយជាងមុនៗ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ខេត្តឧត្តរមានជ័យ ជនភៀសសឹកមួយចំនួនធំបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្នុងនោះជនភៀសសឹកមកពីស្រុកបន្ទាយអំពិល បានវិលត្រឡប់ទៅលំនៅឋានប្រមាណ៩៥% (ផ្សារបើកប្រមាណ៩៥%)។ ក្រុងសំរោងប្រមាណ៩៧% (ផ្សារបើកប្រមាណ៩០%)។ ស្រុកអន្លង់វែង១០០% (ផ្សារបើកប្រមាណ១០០%) និងស្រុកត្រពាំងប្រាសាទ១០០% (ផ្សារបើកប្រមាណ៨៥%)។ តែនៅក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ពុំមានជនភៀសសឹកធ្វើដំណើរត្រឡប់ទៅកាន់លំនៅឋានវិញទេ។ បច្ចុប្បន្នចំនួនជនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តនៅសល់តែ១ទីតាំងប៉ុណ្ណោះ ដែលមានចំនួន២៧៩គ្រួសារ ស្មើនឹង៦១៥នាក់ ក្នុងនោះស្រីមានចំនួន៣៦៦នាក់។

ចំណែកឯខេត្តព្រះវិហារ ពលរដ្ឋភៀសសឹកមួយចំនួនក៏បានវិលត្រឡប់ទៅកាន់លំនៅឋានវិញដែរ និងបច្ចុប្បន្ននេះ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តទាំង១៥ទីតាំង មានចំនួន ៦.០៣៧គ្រួសារ (ថយចុះ៨១៦គ្រួសារ) ស្មើនឹង២០.៦៩៥នាក់ (ថយចុះ ២.៩៤៦នាក់) ក្នុងនោះស្រីមានចំនួន១១.១៣០នាក់។ ទោះបីយ៉ាងណា សាលារៀនចំនួន៩៧កន្លែង មន្ទីរពេទ្យនិងមណ្ឌលសុខភាពសរុបចំនួន១៣កន្លែង ក្នុងស្រុកជាំក្សាន្តនិងស្រុកគូលែន នៅបន្តបិទជាបណ្ដោះអាសន្ន។

ដោយឡែក ខេត្តសៀមរាប ពលរដ្ឋភៀសសឹកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមួយចំនួនបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយបច្ចុប្បន្ននេះមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងផ្ទះសាច់ញាតិទាំង២៤ទីតាំង (ថយចុះ៧ទីតាំង) គិតជាគ្រួសារមាន ២.៤៩៤គ្រួសារ (ថយចុះ១៥គ្រួសារ) ស្មើនឹង៨.៤១៥នាក់ (ថយចុះ១.៦៤៣នាក់) ក្នុងនោះស្រីមានចំនួន៤.៥៥៣នាក់។
ចំពោះខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ ពលរដ្ឋភៀសសឹកដែលស្នាក់នៅមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តនិងស្នាក់នៅតាមផ្ទះសាច់ញាតិបច្ចុប្បន្នមានចំនួនសរុប ១៤៨គ្រួសារ (ថយចុះ៦៧គ្រួសារ) ស្មើនឹង៥៤៤នាក់ (ថយចុះ២៧៤នាក់) ក្នុងនោះស្រីមានចំនួន៣២១នាក់ និងកុមារចំនួន១២៨នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា ទោះជាពលរដ្ឋភៀសសឹកមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញក៏ដោយ ក៏រដ្ឋបាលខេត្តក្រោមការសម្របសម្រួលដឹកនាំរបស់ក្រសួងមហាផ្ទៃ នៅបន្តយកចិត្តទុកដាក់ពិនិត្យទីតាំងមណ្ឌលសុវត្ថិភាព រក្សាសន្តិសុខ ទឹក កញ្ចប់អាហារគ្រឿងឧបភោគបរិភោគ ប្រព័ន្ធទឹកស្អាត អគ្គិសនី បង្គន់អនាម័យ ក្រុមគ្រូពេទ្យថែទាំងជំងឺ បន្តទទួល និងបែងចែកអំណោយរបស់ក្រសួង ស្ថាប័ន និងសប្បុរសជននានា ជូនដល់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពជាបន្ត។ លើសពីនេះ រដ្ឋបាលខេត្ត នៅបន្តចាត់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងប្រជាការពារ ល្បាតការពារនៅតាមភូមិ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិនៅតាមផ្ទះប្រជាពលរដ្ឋ។ ដូចគ្នានេះដែរ ក៏រដ្ឋបាលខេត្ត នៅបន្តប្រមូលទិន្នន័យនៃផលប៉ះពាល់ និងការខូចខាតបណ្ដាលមកពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាផងដែរ។

ក្រៅពីព័ត៌មានជុំវិញពលរដ្ឋភៀសសឹក យើងងាកមកកត់សម្គាល់ចំនួនពលករខ្មែរចាកចេញពីប្រទេសថៃវិញម្ដង។ ផ្ដើមចេញពីខេត្តបាត់ដំបង លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបងសរុបចំនួន១.៤៤៧នាក់(ស្រី ៤៨២នាក់ និងកុមារ ៣១នាក់)។ ខេត្តបន្ទាយមានជ័យ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រជាពលរដ្ឋខ្មែរឆ្លងចូលតាមច្រកព្រំដែនមានចំនួនសរុប១២៦នាក់ ស្រី៤៩នាក់។ ខេត្តកោះកុង ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីថៃចូលតាមច្រកទ្វារអន្តរជាតិចាំយាមមានចំនួន១៥នាក់(ស្រី៣នាក់)។ ខេត្តប៉ៃលិន ចូលតាមច្រកទ្វារអន្តរជាតិព្រំ ចំនួនសរុប៦៥៥នាក់ (ស្រី ២៣៤នាក់) និងខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃនិងបានទៅដល់លំនៅឋានវិញចំនួន១៣៥នាក់ (ស្រី ៥៩នាក់)។

ទាក់ទងនឹងការគាំពារពលករខ្មែរនេះ កាលពីម្សិលមិញ រដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ បានរៀបចំរថយន្តចំនួន៧៨គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរ ដែលត្រឡប់ចូលមកកម្ពុជាវិញនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ទៅកាន់លំនៅឋាន និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន។ ដូចគ្នាដែរ យោងតាមគោលការណ៍ណែនាំ របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត ដែលមានពលករខ្មែរវិលចូលមកវិញ ក៏បន្តសម្របសម្រួល គាំទ្រ ឧបត្ថម្ភថវិកា រៀបចំផ្ដល់ឯកសារសម្គាល់អត្តសញ្ញាណនានា ពិសេស ឯកសារបម្រើដល់ការស្វែងរកការងារធ្វើ៕

អត្ថបទដែលជាប់ទាក់ទង