អ្នកឧកញ៉ា លី ឃុនថៃ អញ្ជើញទស្សនកិច្ចរោងចក្រ សហគ្រាស និងក្រុមហ៊ុនមួយចំនួនរបស់ចិនដែលមានបំណងចង់វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អញ្ជើញទស្សនកិច្ចតាមបណ្ដារោងចក្រ សហគ្រាស និងក្រុមហ៊ុនមួយចំនួនដែលមានបំណងចង់ទៅវិនិយោញនៅប្រទេសកម្ពុជា។
ក្នុងការទស្សនកិច្ចនេះអ្នកឧកញ៉ា បានធ្វើការផ្សព្វផ្សាយ ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ គោលបំណងទាក់ទាញវិនិយោគិនចិនឱ្យវិនិយោគបន្ថែមនៅប្រទេសកម្ពុជា៕

