ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំក្រុមការងារគម្រោង ចុះពិនិត្យការងារសាងសង់ និងជួសជុលផ្លូវគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)

ភ្នំពេញ៖ នាថ្ងៃចន្ទ ២រោច ខែ ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារគម្រោងរួមមាន លោកប្រធានគ្រប់គ្រងគម្រោង ក្រុមទីប្រឹក្សាបច្ចេកទេស និងលោកប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងខេត្តតាកែវ ចុះពិនិត្យការងារសាងសង់ និងជួសជុលផ្លូវគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅខេត្តកំពត និងខេត្តតាកែវ ដោយមានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
១. ខេត្តកំពត៖ បានធ្វើការពិនិត្យផ្លូវចំនួន ៤ខ្សែ រួមមាន៖
– ខ្សែផ្លូវ KP19 មានប្រវែង ៦,៥៦៨ គីឡូម៉ែត្រ នៅភូមិព្រៃក្រាំងជើង ឃុំមានឫទ្ធិ ស្រុកដងទង់ ស្ថិតក្នុង សហគមន៍កសិកម្មព្រៃក្រាំងមានឫទ្ធិ ។
– ខ្សែផ្លូវ KP18 មានប្រវែង ៦,៣៩៥ គីឡូម៉ែត្រ នៅភូមិខ្ចាយលិច ឃុំដំណាក់សុក្រំ ស្រុកដងទង់ ស្ថិតក្នុង សហគមន៍កសិកម្មរតនៈពលរដ្ឋសាមគ្គី ។
– ខ្សែផ្លូវ KP30 មានប្រវែសរុប ១២,៣៧៩ គីឡូម៉ែត្រ ចែកចេញជា២កំណាត់ សហគមន៍កសិកម្មពញាអង្គចំរើ លទ្ធផលរួមសម្រេចបាន ៤៥%។
– ខ្សែផ្លូវ KP2 មានប្រវែង ៨,១០៤ គីឡូម៉ែត្រ ពីក្លោងទ្វារវត្តទួលផ្ចឹក (ផ.ជ ៤១) ទៅឃុំខ្ពបរុន (ផ.ជ ៤១) ស្រុកជុំគីរី ស្ថិតក្នុងសហគមន៍កសិកររុងរឿង ជាផ្លូវដែលអនុវត្តក្នុងវគ្គទី១ បាននិងកំពុងធ្វើការជួសជុលសម្រេចបាន ៨៥%។
២. ខេត្តតាកែវ៖ បានធ្វើការពិនិត្យផ្លូវចំនួន ២ខ្សែ រួមមាន៖
– ខ្សែផ្លូវ TK21 មានប្រវែង ៣,៣៨៥ គីឡូម៉ែត្រ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ស្ថិតក្នុងសហគមន៍កសិកម្មសាមគ្គីត្រពាំងចក លទ្ធផលសម្រេចបាន ៩៨%
– ខ្សែផ្លូវ TK35 មានប្រវែង ៩,០១២ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៣-ឧត្តមសូរិយា – ផ្លូវជាតិលេខ២ ស្ថិតក្នុងសហគមន៍បាននិងកំពុងដំណើរការសាងសង់លទ្ធផលសម្រេចបាន ១០%។
ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់អ្នកពាក់ព័ន្ធ និងក្រុមការងារអនុវត្តគម្រោងរួមមាន៖
១. ក្រុមហ៊ុនសាងសង់ផ្លូវ ត្រូវបង្កើនការយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ និងជួសជុលផ្លូវឲ្យស្រប តាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាឲ្យបាននូវគុណភាពរឹងមាំល្អ។
២. ក្រុមទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យឲ្យបានដិតដល់ និងជួយជំរុញរាល់ ការងារសាងសង់ និងជួសជុលផ្លូវដើម្បីធានាដល់ការអនុវត្តគម្រោងស្របតាមគំនូសប្លង់បច្ចេកទេស និង មានគុណភាពរឹងមាំល្អ។
៣. មន្រ្តីអនុវត្តន៍គម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តកិច្ចសហការ បង្កើនការសម្របសម្រួល និងចូលរួមត្រួតពិនិត្យការងារសាងសង់ និងជួសជុលផ្លូវឲ្យបានញឹកញ៉ាប់សំដៅពង្រឹងឲ្យបានគុណភាព រឹងមាំល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
៤. អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង នឹងបន្តធ្វើការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង ជាប់ជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ផ្លូវរក្សាបាននូវគុណភាពរឹងមាំល្អ។

