**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ការបណ្តុះផ្នត់គំនិតស្អាតនៅតាមតំបន៉ជនភៀសសឹក បានឆ្លុះបញ្ជាំងឱ្យឃើញពីវប្បធម៌ស្អាតនៅក្នុងសង្គមកម្ពុជា

ភ្នំពេញ÷ភាពស្អាត កើតចេញពីចិត្តស្រឡាញ់គ្នាក្នុងស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងពេលពេលលំបាក ជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងការថែមទាំសុខភាពជាពិសេសផងដែរ បានកើតចេញពីចិត្តនៃប្រជាជនខ្មែរគ្រប់រូប។ ភាពស្អាត បានចូលរួមថែមទៀតដល់ការថែទាំសុខភាព ដែលបានស្តែងចេញ ពីការរៀបចំកន្លែងស្នាក់នៅ និងតាមមណ្ឌលជនភៀសសឹក មានអនាម័យនិងជួយឱ្យការរស់នៅប្រកដោយសុខភាពល្អ។ ប្រជាជនភៀសសឹក បានចូលរួមជាមួយអាជ្ញាធរ ទុកដាក់សំរាមបានត្រឹមត្រូវ សម្អាតទីតាំងស្នាក់នៅ និងមណ្ឌលសុវត្ថិភាពរបស់ខ្លួន។

លោកស្រី ឆឺត សាមួត អភិបាលរងនៃគណៈអភិបាលស្រុកបន្ទាយអំពិល ប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ក្នុងខេត្តឧត្តរមានជ័យ បានលើកឡើងថា ប្រជាជនជនភៀសសឹក បានចូលរួមសំអាតអនាម័យបរិស្ថាន និងជួយរើសសំរាម ទុកដាក់ ជាមួយអាជ្ញាធរ និងយុវជនស្មគ្រចិត្ត ដើម្ពីធនានាឱ្យមណ្ឌលមានបរិស្ថានស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ។

លោក ជុំ ហួរ ក៏ដូចជាលោក ជុំ ហួត ប្រធាននិងស្ថាបនិកសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម ដែលបានប្រចាំការជួយជំរុញភាពស្អាត នៅតាមមណ្ឌលសុវត្ថិភាព បានលើកឡើងថា រាល់ថ្ងៃកុមារ ជាមួយ ឱពុកម្តាយ របស់ពួកគេ បានយល់ដឹងពីការរក្សាអនាម័យនៅកន្លែងរស់នៅ ចូលរួម សម្អាត និងប្រមូលទុកដាក់សំរាម បានត្រឹមត្រូវ និងជួយដឹកជញ្ជូនទៅកន្លែងទុកដាក់សំរាម ដែលរៀបចំដោយអាជ្ញាធរ។

លោក ជុំ ហួត បាន លើកឡើងបន្ថែមថា ប្រជាពលរដ្ឋ បានបើសសម្អាតកន្លែង ស្នាក់នៅជាប្រចាំ ហើយនៅពេលនេះ ការចេញត្រឡប់ទៅផ្ទះសម្បែង របស់គ្រួសារមួយចំនួន ត្រូវបានរៀបចំសម្អាតយ៉ាងស្អាត មុនចេញពីមណ្ឌល។ លោកបានលើកឡើងថា ភាពស្អាតត្រូវបានកើតមានក្នុងចិត្តរបស់ប្រជាពលរដ្ឋភៀសសឹក ហើយ ពេលត្រឡប់ទៅភូមិ ពួកគាត់នឹងបន្តវប្បធម៌ស្អាតនេះ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋ ដែលជាជនភៀសសឹក គេចចេញពីតំបន់ជម្លោះ ប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក បានទទួលស្វាគមន៍ និងលើកទឹកចិត្ត ជាមួយស្បៀងអាហារ និងជម្រកស្នាក់នៅ ក៏ដូចជាការថែទាំសុខភាព ពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ សប្បុរសជន និងប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ ការថែទាំសុខភាពជាផ្នែកមួយសំខាន់ ក្រៅពីការយកចិត្តទុកដាក់លើ ការពិនិត្យ ថែទាំ ព្យាបាលជំងឺនានា ក្នុងនោះមានការយកចិត្តទុកដាក់ លើការរៀបចំអនាម័យបរិស្ថាន នៅកន្លែងស្នាក់នៅ និងជុំវិញកន្លែងមណ្ឌលសុវត្ថិភាពនីមួយៗ បន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលបានយល់ដឹងពីសារៈសំខាន់នៃភាពស្អាត ចូលរួមក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ចូលរួមសម្អាតអនាម័យបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ និងបានចាត់ទុកការចូលរួមសកម្មភាព ដើម្បីភាពស្អាតរបស់កម្ពុជា នៅតាមមណ្ឌលស្នាក់នៅរបស់ជនភៀសសឹក បានបណ្តុះគំនិតស្អាត របស់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ជាំងឱ្យឃើញពីវប្បធម៌ស្អាត កំពុងចាក់ឬសនៅក្នុងសង្គមកម្ពុជា ឆ្ពោះទៅកម្ពុជាស្អាតទាំងពេលបច្ចុប្បន្ន និងតទៅអនាគត។

សូមជម្រាបជូនផងដែរថា ក្រសួងបរិស្ថាន បានផ្តល់ដល់ខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងពេលរត់គេចពីជម្លោះប្រដាប់អាវុធ កើតចេញពីការរំលោភបំពាន មកលើអធិបតេយ្យភាពរបស់កម្ពុជា រួមមាន ៖ រថយន្តដឹកសំរាម ចំនួន ២គ្រឿង (១គ្រឿងនៅមណ្ឌលសុវត្ថិភាពពោធិ៍៥០០០ដើម ខេត្តព្រះវិហារ និង១គ្រឿង នៅមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ខេត្តឧត្តរមានជ័យ) និងធុងសំរាម សរុប ចំនួន ៥៨០ធុង (នៅខេត្តព្រះវិហារ ១៥០ធុង នៅខេត្តសៀមរាប ១៦០ធុង នៅខេត្តឧត្តរមានជ័យ ចំនួន ១២០ធុង នៅខេត្តប៉ៃលិន ចំនួន ៥០ធុង នៅខេត្តពោធិ៍សាត់ ចំនួន ៥០ធុង និងខេត្តបន្ទាយមានជ័យ ចំនួន ៥០ធុង)៕

អត្ថបទដែលជាប់ទាក់ទង