ត្រាំនឹងចុះហត្ថលេខាលើព្រះរាជក្រឹត្យ បញ្ជាឲ្យសាកលវិទ្យាល័យបង្ហាញទិន្នន័យការទទួលសិស្សតាមជាតិសាសន៍

(វ៉ាស៊ីនតោន)÷ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើព្រះរាជក្រឹត្យមួយក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលបញ្ជាឲ្យសាកលវិទ្យាល័យផ្សេងៗត្រូវបញ្ជូនទិន្នន័យស្តីពីដំណើរការទទួលសិស្សថ្មី ដើម្បីបញ្ជាក់ថាពួកគេមិនបានអនុវត្តគោលនយោបាយអនុគ្រោះជាតិសាសន៍នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានបង្ហោះសារនេះលើបណ្តាញសង្គម X ប៉ុន្តែមិនបានបញ្ជាក់ពីការផ្តន្ទាទោស ឬវិធានការណាមួយច្បាស់លាស់សម្រាប់សាកលវិទ្យាល័យដែលមិនអនុលោមតាម។
ចាប់តាំងពីលោក ត្រាំ បានចូលកាន់អំណាចសារជាថ្មី សេតវិមានបានចាប់ផ្តើមវិធានការតាំងចិត្តលើការលុបបំបាត់គោលនយោបាយអនុគ្រោះជាតិសាសន៍ និងកម្មវិធីសមភាពនានា។ រដ្ឋបាលរបស់គាត់បានចាប់ផ្តើមស៊ើបអង្កេតជាច្រើន និងគំរាមកាត់ថវិកាជួយផ្នែកសិក្សាដល់សាកលវិទ្យាល័យដែលគាំទ្រយុទ្ធនាការសមភាព និងការរួមបញ្ចូលសង្គម។
